Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុន Honda ចេញលក់ជាផ្លូវការ​ម៉ូតូ SCOOPY ជំនាន់ថ្មីពីរស៊េរីឆ្នាំ ២០២២

  • Print

ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖ ម៉ូតូ Honda រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ជាដើម។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស។ នៅថ្ងៃទី ១ ខែមេសាឆ្នាំ២០២២ ក្រុមហ៊ុនបានចេញលក់ជាផ្លូវការម៉ូតូម៉ាក Honda New SCOOPY ស៊េរីថ្មីក្រោមគំនិតច្នៃប្រឌិត *#THE FASHIONOLOGY បង្ហាញពីភាពស៊ីវិល័យ បែបទំនើប សាកសមឥតខ្ចោះសម្រាប់យុវវ័យសម័យថ្មី រីឯការរចនាពិសេសនេះ សម្រាប់តែព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។

សម្រាប់ New SCOOPY ជំនាន់ថ្មីទាំងពីរស៊េរី Honda បានបំពាក់ដោយបច្ចេកវិទ្យាទំនើបឈានមុខគេ ម៉ាស៊ីនបំពាក់ eSP ជាមួយនឹងប្រពន្ធ័បាញ់ប្រេង PGM-FI ដែលធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវអនុភាពខ្ពស់ ព្រមទាំងជួយសន្សំសំចៃប្រេងសាំង។ រីឯតួត្រូវបានអភិវឌ្ឍថ្មីបំផុតធ្វើឲ្យម៉ូតូកាន់តែមានសន្ទុះ បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។

បើគិតដល់ភាពឡូយឆាយឥតទាស់នោះ ប្រាកដជាធ្វើឲ្យយើងគិតដល់ New Honda SCOOPY ស៊េរី Prestige ចង្កៀងមុខ រចនារាងជារង្វង់បំពាក់ LED ជំនាន់ថ្មី ភ្លឺច្បាស់ ផ្នែកខាងមុខនិងចំហៀង រំលេចដោយតែមថ្មី បង្កើតឡើងដោយសរសៃឆ្នូតពណ៌មាសបង្ហាញពីភាពប្រណិត កាន់ទាក់ទាញ ប្រកដោយកិត្យានុភាព។

កាន់តែរំជួលចិត្តជាមួយ New SCOOPY ស៊េរី CLUB12 បង្កើនភាពជឿជាក់របស់អ្នកបង្ហាញនូវស្ទាយដ៏លេចធ្លោបែប UNIQUE ជាមួយនិងបច្ចេកវិទ្យាទំនើបលើសគេដែលយុវវ័យក្នុងយុគសម័យថ្មី ប្រាថ្នាចង់បាន។

តែមថ្មី! រចនាបែបទំនើបទាន់សម័យដោយមាននិមិត្តសញ្ញា CXII ដោយផ្នែកកណ្តាលរចនាបែបប៊ូតុងជាមួយផ្ទៃពណ៌ខៀវ រំលេចជាមួយ Graphic QR CODE ដែលបង្ហាញពីការឆ្ពោះទៅកាន់យុគសម័យ បច្ចេកវិទ្យាបន្ថែមជាមួយ Smart Key USB Socket សាកសមឥតខ្ចោះជាមួយយុវវ័យសម័យឌីជីថល។

គួរបញ្ជាក់ផងដែរថា អតិថិជនទាំងអស់ ក៏អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០២២ នេះតទៅ។

ដកស្រង់ពី៖sabay