Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់ផ្អើលលើសស្មាន! មហោស្រពបុណ្យភូមិ ៣ ថ្ងៃដំបូងមានអ្នកទៅលេងច្រើនហួសការរំពឹងទុក

  • Print

នៅសប្ដាហ៍ទី១ មហោស្រពបុណ្យភូមិបានធ្វើឡើងនៅ Factory Phnom Penh ដោយមានមនុស្សជាច្រើននាក់ទៅលេងកម្សាន្ត មានទាំងរាំច្រៀង និងលេងសប្បាយជាមួយនឹងល្បែងប្រជាប្រិយច្រើនប្រភេទ។

ជាក់ស្ដែង សម្រាប់ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដល់ទៅ ២សប្ដាហ៍ខុសពីឆ្នាំមុនៗ ដោយលើកទី១ គឺនៅថ្ងៃទី ០១, ០២ និង ០៣ ខែមេសា នៅ Factory Phnom Penh ហើយសប្ដាហ៍ទី២ បុណ្យភូមិ នឹងត្រូវរៀបចំនៅក្នុងបរិវេណវត្តមួយកន្លែងក្នុងខេត្តកណ្ដាល។

យ៉ាងណាមិញ សង្កេតឃើញថាត្រឹម ៣ថ្ងៃដំបូងនៃមហោស្រពបុណ្យភូមិ មានអ្នកចូលរួមច្រើនមិនធម្មតា ជាពិសេសយុវជន យុវនារីមកពីគ្រប់ទិសទី ធ្វើឲ្យទីតាំងកម្មវិធីអ៊ូអរខ្លាំងបំផុត ទោះបីស្ថិតក្រោមថ្ងៃក្ដៅ ក៏គ្រប់គ្នានៅតែរីករាយដែរ។

៣ថ្ងៃនៃកម្មវិធីនេះទៀតសោត ក៏មានការចូលរួមពីសំណាក់តារាជាច្រើននាក់នៅពេលល្ងាច ដូចជា ក្រុមតន្ត្រីគ្រួសារត្រកូលខាត់ ក្រុមតន្ត្រីលោកគ្រូចេវ ក្រុមក្មេងខ្មែរ និងតារាប្រុសស្រីជាច្រើននាក់ទៀត។ បុណ្យភូមិ មិនទាន់ចប់ទេ ពោលគឺនៅសល់ ៣ថ្ងៃទៀត ជា សប្ដាហ៍ទី ២ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៨,០៩ និង ១០ ខែមេសាខាងមុខ៕

ដកស្រង់ពី៖Sabay