Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកគាំទ្រខកចិត្តក្រោយ Selena Gomez ដើរចេញពីកម្មវិធី Grammy ទៅផ្ទះវិញដៃទទេ

  • Print

Selena Gomez បានក្លាយជាបេក្ខភាព Grammy លើកដំបូងក្នុងអាជីពរបស់នាង ប៉ុន្តែនាងមិនមានសំណាងក្នុងការឈ្នះពានរង្វាន់ Grammy។ Selena Gomez បានទទួលការតែងតាំងសម្រាប់អាល់ប៊ុម Latin Pop សម្រាប់ Revelacíon បេក្ខភាព Grammy លើកដំបូងក្នុងអាជីពរបស់នាងបន្ទាប់ពីច្រៀងបាន១២ឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ Selena Gomez មិនបានទទួលពានរង្វាន់ណាមួយពីកម្មវិធី Grammy នោះទេ។ នៅលើបណ្ដាញសង្គម អ្នកគាំទ្រតារាចម្រៀងវ័យ ២៩ ឆ្នាំរូបនេះ បានបង្ហាញពីអារម្មណ៍ សោកសៅ និងខកចិត្តយ៉ាងខ្លាំង។

មិនតែប៉ុន្តែអ្នកគាំទ្របានពោលថា នាងសមនឹងទទួលបានពានរង្វាន់ Grammy លើកនេះ អ្វីដែលនាងបានធ្វើសមនឹងទទួលបានការទទួលស្គាល់ "Selena Gomez សមនឹងទទួលបានពានរង្វាន់នេះច្រើនជាងអ្នកណាទាំងអស់។

យ៉ាងណា Selena Gomez មិនត្រូវការកម្មវិធី Grammys ណាមួយដើម្បីបញ្ជាក់ថានាងតែងតែ ឈរនៅលើកំពូល និងធ្វើឱ្យអ្នកគាំទ្ររបស់នាងសប្បាយចិត្ត នោះទេ អ្វីដែលសំខាន់គឺនាងតែងតែ ដាក់បេះដូង និងព្រលឹងរបស់នាងក្នុងការបង្កើតតន្ត្រី និងចម្រៀងពីរោះៗ៕

ដកស្រង់ពី៖Sabay