Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់ផ្អើល ពេលលេចមុខ អេដវីន ក្នុងកម្មវិធីមួយ ហើយលោកប្រាប់ពីគោលដៅជីវិតចាប់ពីខែក្រោយ​ ច្បាស់ៗ

  • Print

តារាសម្ដែងប្រុសសម្បូរសាច់ដុំ យិត មាស់ឧស្សាហ៍ ហៅអេដវីន ដែលបាត់មុខពីសិល្បៈជិត១ឆ្នាំ បានលេចមុខក្នុងកម្មវិធីជួបជុំតារាម៉ូដែលដែលរៀបចំដោយCIM នៅផ្សារទំនើបអូឡាំព្យា កាលពីល្ងាចថ្ងៃទី២ ខែមេសា។

ស្ថិតក្នុងទឹកមុខស្រស់បស់ កំពុងជជែកលេងជាមួយមិត្តសិល្បៈដទៃទៀត អេដវីន ព្យាយាមមិននិយាយរឿងផ្ទាល់ខ្លួនទេ។ តារារូបនេះ បានប្រាប់Sabay ថា តាមពិតលោកចេញពីពន្ធនាគារយូរដែរហើយ ប៉ុន្ដែមិនទាន់អាចបង្ហាញមុខជាសាធារណៈ ដោយលោកចង់ថែទាំរាងកាយឲ្យបានប្រសើរឡើងវិញសិន ជាពិសេសការហាត់យកសាច់ដុំឡើងវិញ។ លោកថា ចាប់ពីខែឧសភា ឆ្នាំ២០២២ តទៅលោកនឹងចូលប្រឡូកក្នុងវិស័យសិល្បៈឡើងវិញហើយ។

អេដវីន ៖ “យើងត្រូវទទួលយកការពិតបង...រឿងរ៉ាវឈឺចាប់ឲ្យវាហួសទៅចុះ តែយើងមិននៅទ្រឹងទេ។ តាំងពីចេញមកវិញ មានគេទាក់ទងមកថតច្រើន ហើយដំបូងគេប្រហែលខ្ញុំចាប់ផ្ដើមថតរឿង ខ្ញុំនឹងវិលមកជួបអ្នកគាំទ្រខ្ញុំវិញ តាមរយៈការងារសិល្បៈជាច្រើនដែលខ្ញុំចាប់ផ្ដើមទទួលនៅខែក្រោយ(ខែឧសភា)”។ ទោះជាយ៉ាងណា អេដវីន មិនបានបញ្ជាក់ពីស្ថានភាពលោកជាប់ឃុំលំបាកយ៉ាងណា ហើយបច្ចុប្បន្នសំណុំរឿងលោកត្រូវបានតុលាការយកទៅជម្រះនៅឡើយទេ។

ប៉ុន្ដែលោកបង្ហើបថា ពេលនេះលោកមានសេរីភាព ស្រួលចិត្ដជាងកាលលោកនៅសង្សារ ហើយពេលនេះលោកគិតតែម្យ៉ាងគត់ គឺរៀបចំខ្លួនដើម្បីប្រឡូកក្នុងអាជីពសម្ដែង និងដើរម៉ូដឡើងវិញ។ សូមរំលឹកថា តារាសម្ដែង យិត មាសឧស្សាហ៍ ហៅអេដវីន និងអ្នកនាង សុទ្ធ បញ្ចកា ធ្លាប់ជាគូស្នេហ៍ផ្អែមល្ហែម និងបានរស់នៅជាមួយគ្នាដូចជាប្ដី-ប្រពន្ធ។

ប៉ុន្ដែដោយការប្រចណ្ឌ អេដវីន បានជ្រុលដៃប្រើហិង្សារលើ សុទ្ធ បញ្ចកា និងវាយបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះមួយចំនួន ទើប សុទ្ធ បញ្ចកា និងម្ដាយ ប្ដឹងករណីនេះទៅសមត្ថកិច្ច។ ក្រោយមក ពោលគឺនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះឃាត់ខ្លួនលោក អេដវីន រូចបញ្ជូនទៅតុលាការ ហើយតុលាការសម្រេចចោទប្រកាន់ពីបទ អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនិតិសង្វាសជន និងបទធ្វើឱ្យខូចខាតដោយចេតនា៕

ដកស្រង់ពី៖Sabay