Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អបអរសាទរ! ស្វាមី ចាន់ កែវនិមល បោះជំហានជោគជ័យក្នុងមុខតំណែងមួយកម្រិតទៀតហើយ

  • Print

តារាសម្ដែង និងជាពិធិការិនីល្បីឈ្មោះ ចាន់ កែវនិមល បានបង្ហាញរូបថតនាង ត្រូវបានស្វាមីថើប អមដោយបាច់ផ្កាយ៉ាងស្រស់ស្អាត១បាច់ នាមុខវេទិកាប្រកាសឡើងតំណែងថ្មីរបស់ស្វាមី នៅព្រឹកថ្ងៃទី៥ ខែមេសា នេះ។

ចាន់ កែវនិមល មិនបាននិយាយអ្វីច្រើនក្រៅពីបង្ហាញរូបថតទាំងនេះ ប៉ុន្ដែមានមិត្ដសិល្បៈច្រើនណាស់បានអបអរសាទរជាមួយនាង។ ពិធិការិនីរូបនេះ បានបង្ហោះរូបថតជាច្រើនសន្លឹកអមដោយសំណេរខ្លីមួយថា៖ “អបអរសាទរ ប៉ាប៉ា សូវ៉ាត សីលា…ជូនពរបងជោគជ័យក្នុងមុខតំណែងថ្មី…អគុណសម្រាប់ការខិតខំប្រឹងប្រែង ដើម្បីគ្រួសារយើង”។

ទន្ទឹមគ្នានេះ នាងក៏បានបង្ហាញលិខិតអញ្ជើញរបស់រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ១សន្លឹកដែរ។ ខ្លឹមសារក្នុងលិខិតអញ្ជើញនោះ បានបង្ហាញថា ស្វាមីរបស់អ្នកនាង ចាន់ កែវនិមល ឈ្មោះ សូវ៉ាត សីលា ត្រូវទទួលអនុក្រឹត្យចូលកាន់តំណែងមួយជាផ្លូវការនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នេះ។

លោក សូវ៉ាត សីលា ចូលកាន់តំណែងជា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹត្យការ នៃវិទ្យាស្ថានជាតិអាកាសចរស៊ីវិល របស់រដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល៕

ដកស្រង់ពី៖Sabay