Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចេញមុខឧបត្ថម្ភម្ដងៗ កម្រថាតិច! ឡេង ណាវ៉ាត្រា ឧបត្ថម្ភថវិកា២លានដុល្លារ ដល់កាកបាទក្រហមកម្ពុជា

  • Print

ចាងហ្វាងផលិតកម្ម Galaxy និងជាម្ចាស់បុរី ឡេង ណាវ៉ាត្រា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភថវិកាចំនួន២លានដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២។

លោកជំទាវ អាន្នី សុខអាន បានថ្លែងអំណគុណចំពោះក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា និងបុរី ឡេង ណាវាត្រា ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា។ លោកជំទាវក៏បានជូនពរអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ រួមទាំងលោក ហេង ឡុង និងលោកស្រី ចន ច័ន្ទលក្ខិណា ទទួលបានជោគជ័យក្នុងមុខជំនួញបន្តទៀត។

កាកបាទក្រហមកម្ពុជាដែលមានហ្លូងម៉ែ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដែលកំពុងជួបការលំបាកដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ទិវាកាកបាទក្រម និងអឌ្ឍចន្ទក្រហមពិភពលោកលើកទី១៥៩ ត្រូវបានធ្វើឡើងក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍”។

គួររំលែកថា ពិធីប្រគល់ និងទទួលជំនួយឧបត្ថម្ភនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រមកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមេសា។ ក្នុងឱកាសនេះ គេឃើញវត្ដមានរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា គឺលោកជំទាវ ឈឺន ស្រីម៉ាច អមដោយតំណាងសមាគមសិល្បករខ្មែរ គឺអ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ព្រមទាំងអ្នកមុខអ្នកការជាច្រើនរូបទៀត៕

ដកស្រង់ពី៖Sabay