Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការពិតពីក្រោយការបាត់មុខពីវីស័យភាពយន្ដថៃរបស់ Aum Patcharapa

  • Print

ថ្មីៗនេះកំពូលតារាសម្ដែងឆ្នើមប្រចាំឧស្សាហកម្មកម្សាន្ដថៃ គឺ Aum Patcharapa បានផ្ដល់បទសម្ភាស ជាមួយក្រុមអ្នកកាសែតអំពីការអខានថតខ្សែភាពយន្ដរបស់នាង ក្រោយស្ងាត់បាត់មុខប្រមាណជាង២ ឆ្នាំមកនេះ។

ក្នុងបទសម្ភាស Aum Patcharapa បានថ្លែងប្រាប់អ្នកកាសែតថាមូលហេតុដែលនាងមិនទទួលការងារ ថតរឿង និងធ្វើដំណើរចេញក្រៅនោះគឺដោយសារតែមូលហេតុមួយគត់ គឺនាងខ្លាចនាំយកជំងឺកូវីដ១៩ ចម្លងទៅដល់ឪពុកម្ដាយរបស់នាង។ ក្ដីព្រួយបារម្ភនេះក៏ព្រោះតែ Aum ធ្វើការងារជាមួយមនុស្សច្រើនដូច្នេះវាងាយឆ្លងណាស់ ចំណោះជំងឺ កាចសាហាវមួយនេះ។

អ្វីដែលរឹតតែបារម្ភនោះ ឪពុកម្ដាយនាងចាស់ៗហើយ ប្រសិនបើប្រហែសតែ បន្តិច រឿងមិនល្អអាចនឹងកើតឡើងគ្រប់ពេលវេលា។ Aum បន្ថែមថារាល់ពេលនាងចេញក្រៅទទួល ទានអាហារជាមួយមិត្តក្នុងរយៈតិចម៉ោងក្ដីគឺនាងត្រូវធ្វើតេស្ដរាល់ថ្ងៃ ពោលគឺនាងតេស្ដរហូតគ្រប់ពេលចូលផ្ទះ៕

ដកស្រង់ពី៖Sabay