Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មាធិការអន្តរកាលកូរ៉េ អាចពិចារណាលើកលែងក្រុម BTS ពីការចូលបម្រើយោធា

  • Print

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា គណៈកម្មាធិការអន្តរកាលរបស់ប្រធានាធិបតីជាប់ឆ្នោត Yoon Suk Yeol នឹងពិភាក្សាជាមួយក្រុមហ៊ុនគ្រប់គ្រងរបស់ BTS អំពីការលើកលែងក្រុមពីការចុះឈ្មោះ ចូលបម្រើយោធា។

ថ្មីៗនេះលោក Ahn Cheol Soo ប្រធានគណៈកម្មាធិការអន្តរកាលនៃប្រធានាធិបតីជាប់ឆ្នោត Yoon Suk Yeol នឹងទៅទស្សនាទីស្នាក់ការកណ្តាលសាជីវកម្ម HYBE ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើន រួមទាំងលទ្ធភាពនៃការលើកលែងកាតព្វកិច្ចយោធាសម្រាប់ក្រុម BTS ។

ជាការពិតមុននឹងដកខ្លួនចេញពីការប្រកួតបោះឆ្នោតនៅដើមឆ្នាំ ដើម្បីគាំទ្រប្រធានាធិបតី ជាប់ឆ្នោត Yoon Suk Yeol លោក Ahn Cheol Soo បានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការលើ កលែងកាតព្វកិច្ចយោធារបស់ BTS ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់គាត់។ សម្រាប់ ព័ត៌មានច្បាស់ការចំពោះការលើកលែង BTS នោះនឹងចេញផ្សាយម្ដងទៀតបន្ទាប់កិច្ចប្រជុំរួច រាល់។

ទន្ទឹមនឹងនោះ BTS តែងតែបង្ហាញ ពីបំណងចង់ចុះឈ្មោះជាមួយសេចក្តីថ្លែងការណ៍ថា "ចូលហ្វឹកហាត់យោធា គឺជារឿងធម្មជាតិដែលត្រូវធ្វើសម្រាប់យុវជនកូរ៉េ"៕

ដកស្រង់ពី៖Sabay