Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទម្រាំមានថ្ងៃនេះ ឈិន រតនៈ ឆ្លងកាត់ការមើលងាយនិងឧបសគ្គជាច្រើន គ្រប់គ្នាកម្រដឹង

  • Print

តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឈីន រតនៈ ឆ្លងកាត់ការមើលងាយនិងឧបសគ្គជាច្រើន ទម្រាំមានថ្ងៃនេះ។ ទម្រាំមានកេរ៏ឈ្មោះគេស្គាល់គ្រប់គ្នា កញ្ញា ឈីន រតនៈ បានឆ្លងកាត់ការមើលងាយនិងឧបសគ្គជាច្រើនរាប់មិនអស់នៅក្នុងជីវិតរហូតបានមកដល់ថ្ងៃនេះ ដែលគ្រប់គ្នាកម្រដឹង។

ឈិន រតនៈ បានបង្ហាញពីអារម្មណ៏របស់ខ្លួននៅលើគណនីហ្វេសប៊ុក ដោយបានបញ្ជាក់ពីការពិតមួយទៅកាន់អ្នកគ្រប់គ្នាក្នុងនោះនាងបានបញ្ជាក់ថា ជាការពិតមុននាងបានមកដល់ចំណុចនេះ នាងបានខំប្រឹងប្រែងខ្លាំងណាស់ ដោយបានឆ្លងកាត់ការមើលងាយនិងឧបសគ្គជាច្រើនដែលនាងបានជួប តែ រតនៈ មិនដែលចុះចាញ់នោះទេ នាងនៅតែខំប្រឹងប្រែងទៅមុខបន្តទៀត ដើម្បីអ្នកគាំទ្រដែលជាកម្លាំងចិត្តដ៏រឹងមាំរបស់នាង ។

តារាស្រីម្នាក់បានបន្ថែមទៀតថា គ្រប់រឿងរ៉ាវ គឺនាងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាឲ្យមកស្រលាញ់ពេញចិត្តនាងនាងគ្រប់គ្នាបានទេ ដូចនេះហើយនាងធ្វើនេះគឺដើម្បីអ្នកស្រលាញ់និងគាំទ្រនាងតែប៉ុណ្ណោះ។ បញ្ជាក់ផងដែរថា ឈីន រតនៈ បានក្លាយជាបេក្ខនារីជុំចុងក្រោយក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២។

នាងគ្រាន់តែជាក្មេងស្រីម្នាក់ដែលមានជីវិតតស៊ូជម្នះគ្រប់បែបយ៉ាង ដើម្បីជួយជ្រោមជ្រែងគ្រួសារដោយសារតែ គ្រួសារជួបការលំបាក នាងមានដើមកំណើរមកពីខេត្តកំពង់ចាម មានបងប្អូនចំនួន ៣ នាក់។

រតនៈ ជាកូនពៅ សព្វថ្ងៃ រស់នៅជាមួយអ្នកម្ដាយ និងបងប្អូនប្រុសស្រីពីរនាក់ទៀត ដោយពុំមានការឃុំគ្រងពីលោកឪពុកនោះទេ ព្រោះឪពុករបស់ បានចែកផ្លូវគ្នាជាមួយម្ដាយ តាំងពីនាងនៅកុមារភាពម្ល៉េះហើយក្រៅពីអាជីពចម្រៀង រតនៈ មានក្តីសុបិនដ៏ធំមួយទៀត គឺបើកហាងកែសម្ផស្ស៕

ដកស្រង់ពី៖Sabay