Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រូបភាព​ប្លែក​ៗ​មួយ​ចំនួន​នៅ​លើ​ពិភពលោក

  • Print

១-បណ្ណាគារដ៏ធំនៅអាហ្សង់ទីន

អ្នកនិយមអានសៀវភៅដើររកមើលសៀវភៅនៅក្នុងសណ្ឋាគារ «អេលអេតេនីយ៉ូ»ជាបណ្ណាគារដ៏ធំស្ថិតនៅរោងល្ខោនបុរាណក្នុងក្រុងប៊ុយណូស៊ែរ ប្រទេសអាហ្សង់ទីន និងចាត់ទុកជាទីក្រុងដែលមានហាងលក់សៀវភៅច្រើនបំផុតនៅលើពិភពលោក ។

២-ឆ្កែហាត់ប្រាណ

ឆ្កែមួយក្បាលហាត់ប្រាណនៅក្នុងអាងហែលទឹកសម្រាប់ឆ្កែ «អីុអនផេន» ក្រុងតូក្យូ របស់ក្រុមហ៊ុន«អីុអន ផេន ផេកូស» ។ ក្រុមហ៊ុននេះទទួលបម្រើថែទាំសត្វជាច្រើនប្រភេទស្របតាមតម្រូវការរបស់ម្ចាស់ ។

៣-ឧទ្ធម្ភាគចក្របើកបរដូចរថយន្ត

លោកយួនជីនអីុង វិស្វករចំណាស់ក្នុងស្រុកជាំងចូវ ខេត្តហ៊ឺណាន ចំណាយពេលប្រហែល៥ឆ្នាំ បង្កើតឧទ្ធម្ភាគចក្រសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនងាយស្រួលនាំចៅ និងម្តាយដើរកម្សាន្តនៅទូទាំងប្រទេស ប៉ុន្តែជាចុងក្រោយត្រូវយកប្រើជាពាហនៈនៅលើដងផ្លូវដោយមានបណ្តោយប្រវែង១២,៥ម៉ែត្រ កម្ពស់២,៨ម៉ែត្រ ។

៤-មនុស្សយន្តទទួលភ្ញៀវ

នារីជប៉ុនម្នាក់ ឈរក្បែរមនុស្សយន្ត ស្វាគមន៍ភ្ញៀវមាន លក្ខណៈស្រដៀងមនុស្ស រួមទាំងស្វាគមន៍ដល់ អតិថិជនដែលចូល ទស្សនាក្នុងហាងទំនិញ មីតស៊ូកូស៊ី ក្រុងតូក្យូ ប្រទេសជប៉ុន ។

៥-ទស្សនាការបង្ហោះខ្លែង

មនុស្សជាច្រើន បានបង្ហោះខ្លែង ដោយដាក់តម្រៀបគ្នា មានរាងជារថយន្ត នៅលើវេហាស៍ នៅក្រុងប៊ែក ភាគខាងជើងប្រទេសបារាំង ។ នោះជាពិធីបង្ហោះខ្លែង អន្តរជាតិលើកទី២៩ រៀបចំឡើងពីថ្ងៃទី១៨ ដល់២៦ មេសា ២០១៥ ។

៦-ពងអណ្តើករាយប៉ាយនៅតំបន់ឆ្នេរ

ឥន្ទ្រីហើរនៅលើ វេហាស៍ខណៈមាន សម្បកពងអណ្តើក នៅតំបន់ឆ្នេរក្នុងបរិវេណ ឈូងសមុទ្របេងហ្គោល រដ្ឋអូរីសសា ប្រទេសឥណ្ឌា ។ ជារៀងរាល់ឆ្នាំ មានអណ្តើកជាច្រើនពាន់ក្បាល ឡើងពងនៅលើឆ្នេរ ដោយស៊ីរុក្ខជាតិ និងសត្វជាអាហារ ។

៧-តាំងបង្ហាញរថយន្ត

រថយន្តមែរសឺដែស បេន អេហ្វ០១៥ (FO15) ប្រើបច្ចេកវិទ្យាទំនើប ដាក់តាំងបង្ហាញនៅសៀងហៃ ។ នោះជាពិព័រណ៍លើកទី១៦ ទោះបីជាស្ថានភាព សេដ្ឋកិច្ចជួបការពិបាកក្នុង ត្រីមាសដំបូងក្នុងឆ្នាំ នេះក៏ដោយ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តពីបរទេសនៅតែវិនិយោគនៅប្រទេសចិន ។

៨-ឆ្កែកំពូលល្បិច

ឆ្កែកំពូលល្បិចមួយក្បាល មានវិធីសាស្ត្រដើម្បី ទាក់ទាញចំណាប់អារម្មណ៍ អតិថិជនទូទៅព្រោះ វាដើរដោយអូសជើង ក្រោយដូចឆ្កែពិការ ធ្វើឱ្យអ្នកដែលប្រទះ ឃើញអាណិតយក ចំណីឱ្យស៊ី ប៉ុន្តែការណ៍ពិតវាមានជើងធម្មតា ៕

ដកស្រង់ពី៖ កោះសន្ដិភាព