Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយ ពាក់មី និងកវីនិពន្ធ សុខ ជំនោរ បញ្ចេញមតិចំៗក្រោយសមត្ថកិច្ចហៅគ្រូតឿទៅវាស់កម្ពស់

  • Print

តារាប្រុស២រូបបញ្ចេញមតិចំៗមិន ក្រោយល្បីពេញបណ្ដាញសង្គមហ្វេសប៊ុក អំពីរឿងគ្រូតឿ ដែលកំពុងល្បីចេះក្បាច់គុន កាប់មិនមុត ដុតមិនឆេះ ចេះយុទ្ធសិល្បិ៍ច្រើនយ៉ាង បានចូលប៉ុស្ដិ៍ប៉ូលិសវាស់កម្ពស់ រហូតធ្វើឲ្យមហាជនគាំទ្រយ៉ាងច្រើន។

ថ្មីៗនេះតារាកំប្លែងលោក ពាក់មី និង អ្នកនិពន្ធល្បីឈ្មោះលោក សុខ ជំនោរ បានបញ្ចេញមតិផ្ទាល់ខ្លួនដោយនិយាយចំៗ ទៅតាមការពិតនៃស្ថានភាពជាក់ស្តែងដែលអ្នកទាំងពីយល់ឃើញចំពោះគ្រូតឿ ក្រោយសមត្ថកិច្ច ហៅទៅវាស់កម្ពស់ រឿងគ្រូតឿសម្តែងរឿង ហូបអាចម៌គោជ្រលក់អំបិលម្ទេស។ដោយឃើញស្ថានភាពបែបនេះ តារាកំប្លែងល្បីឈ្មោះលោក ពាក់មី បានបង្ហាញពីការយល់ឃើញរបស់ខ្លួនដោយការLive វីដេអូ នៅក្នុងគណនីហ្វេសប៊ុក ដោយក្នុងនោះលោកបានបញ្ជាក់ថា តាមពិតទៅលោកក៏ធ្លាប់បានមើលវីដេអូគ្រូតឿដែរ ហើយក្នុងការLive នេះគឺក្នុងនាមជាប្រជាជនធម្មតា មិនមែនជាតារាកំប្លែងទេ។

បើតាមការយល់ឃើញ លោកមិននឹកស្មានថា សមត្ថកិច្ចហៅគ្រូតឿទៅវាស់កម្ពស់នោះទេ ដោយមានបងប្អូនខ្លះថាគាត់ធ្វើវីដេអូគ្មានប្រយោជន៏ បំពុលសង្គម តែតាមពិតទៅគ្រូតឿដូចជាអ្នកកំប្លែងទេ ដោយខ្លះមើលឃើញគិតថាគាត់ឆ្កួត មិនសមរម្យ តែតាមពិតទៅគេធ្វើនេះគឺដើម្បីជាកំប្លែងគ្រាន់តែជាសម្តែងប៉ុណ្ណោះមិនមែនជាការពិតនោះទេ។

នាយ ពាក់មី បានបន្ថែមទៀតថា តាមពិតទៅគ្រប់វីដេអូដែលគាត់ឡាយទាំងប៉ុន្មានគឺគ្រាន់តែជាការសម្តែងឲ្យមហាជនបានសើចតែប៉ុណ្ណោះ មិនមែនជាការបោកប្រាស់ទេ ដល់ពេលដឹងដំណឹងថាត្រូវាបានសមត្ថកិច្ចហៅទៅលោកហាក់ចម្លែកចិត្តមិននឹកស្មានថាមានរឿងនេះកើតឡើងសោះ។

ចំណែកអ្នកនិពន្ធល្បីលោក សុខ ជំនោរ វិញមានគំនិតមិនខុសពីនាយ ពាក់មី ប៉ុន្មានដែរ ដោយលោកបានបង្ហាញជាសំណេរនៅលើគណនីហ្វេសប៊ុកបញ្ជាក់ថា អ្វីដែលក្រុមគ្រូតឿធ្វើក្នុងវីដេអូកន្លងមកគឺដូចគ្នាទៅនឹងរឿងភាពយន្ត MV រឺខ្សែវីដេអូផ្សេងៗដែលធ្លាប់ទស្សនា ដូចជាឈុត បាញ់ សម្លាប់ រំលោភ លោតទឹក ដៀល ជេរ យំ ដែលទាំងនេះអ្នកផលិតធ្វើយ៉ាងណាដើម្បីទាក់ទាញអ្នកទស្សនាឲ្យជក់ចិត្តតែប៉ុណ្ណោះ។ អ្នកនិពន្ធរូបនេះ បានបញ្ជាក់ទៀតថា អ្វីដែលអ្នកបានឃើញកន្លងមកពីតួនីមួយៗ ទាំងនេះគឺជាសិល្ប: សុទ្ធជាជំនាញគេ ។

ហើយបើតាមការបកស្រាយ " អាចម៍គោពិតតែការញ៉ាំ គឺញ៉ាំសុកឡា" លោកអ្នកដឹងទេ? ទឹកភ្នែកដែលតួយំគឺទឹកធម្មតា ឬ ដាក់ប្រេងកូឡា ឬថ្មាំបន្តក់ភ្នែក ឈាមដែលប្រឡាក់ ឬទឹកល័ក ឬទឹកសេរ៉ូ។

ត្រង់ចំណុចនេះ លោក សុខ ជំនោរ បានសង្កត់ធ្ងន់ទៀថា លោកមិនយល់ហើយមិនដឹងថាច្បាប់អ្វីថាក្រុមគាត់ខុស បងៗខាងច្បាប់ សូមចែករំលែកចំណេះដឹងផងក្រែងខ្ញុំនៅខ្វះចន្លោះ។ ចំណែកឯអ្នកគាំទ្រតារាទាំងពី នាំគ្នាយល់ស្រប និងគាំទ្រគំនិតលោកដូចគ្នា ដោយមិនគួរហៅគាត់ទៅវាស់កម្ពស់បែបនេះនោះទេ៕

ដកស្រង់ពី៖Sabay