Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡាន BMW សាកភ្លើង ១០នាទី បើកបាន ៩៧គ.ម ត្រៀមបង្អួតសម្រស់ឆាប់ៗ

  • Print

រថយន្ត BMW i3 eDrive35L គឺជារថយន្តអគ្គិសនីមួយដែលផលិតជាពិសេសសម្រាប់អតិថិជនក្នុងប្រទេសចិន ដែលវានឹងបង្ហាញខ្លួនផ្លូវការនៅក្នុងខែឧសភាខាងមុខនេះហើយ។

ការឌីហ្សាញរថយន្តនេះ គឺខុសពីស៊េរីធម្មតា ដោយបំពាក់ចង្កៀងថ្មី កាងថ្មី និងប៉ាណារាងជាតម្រងនោម ដែលជាអត្តសញ្ញាណរបស់ BMW។ BMW i3 eDrive35L បំពាក់ម៉ូទ័រអគ្គិសនី eDrive ជំនាន់ទី៥ ដែលបច្ចុប្បន្នកំពុងបំពាក់នៅលើ iX3, i4 និង iX ដែលផលិតបានកម្លាំង ២៨២សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ជាន់ស្ទុះពីល្បឿ ០ ដល់ ១០០គីឡូម៉ែត្រ ប្រើពេលប្រហែល ៦,២វិនាទី។

ចំណែកអាគុយរបស់វាទំហំ ៧០,៣គីឡូវ៉ាត់ម៉ោង ដោយពេលសាកពេញអាចបើកដល់ល្បឿន ៥២៦គីឡូម៉ែត្រ។ វាគំាទ្រជាមួយដុំសាកលឿន ដែលអាចសាកពី ១០ ទៅ ៨០% ប្រើពេលប្រហែល ៣៥នាទី ឬសាក១០នាទី អាចបន្តដំណើរបានចម្ងាយ ៩៧គីឡូម៉ែត្រ៕

ដកស្រង់ពី៖sabay