Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថាអីតែតួឯក តំណែងតួឪពុក ក៏កំពុងកាក់កបក្នុងរឿងភាគខ្លីជាច្រើនដែរ!លោក រដ្ឋា វិន ក្ដោបក្ដាប់តួឪពុកហូរហែរ

  • Print

លោក រដ្ឋា វិន គឺជាតារាសម្ដែង ដែលបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ៦ឆ្នាំមកហើយ ដែលភាគច្រើនឃើញថា លោក តែងតែបង្ហាញខ្លួនក្នុងរឿងភាគខ្លីៗ ជាមួយនឹងការថតស្ប៉តផ្សេងៗ។

បើនិយាយរួមបច្ចុប្បន្ននេះ មិនត្រឹមតែតួក្មេងៗនោះទេដែរកំពុងកាក់កបក្នុងតំណែងតួឪពុក ឬម្ដាយក៏កំពុងតែមានសន្ទុះកើនឡើងខ្លាំងដែរ។ឈានចូលវ័យខ្ទង់ ៤៦ ឆ្នាំលោក រដ្ឋា វិន តែងតែគ្រងក្នុងតំណែងជាតួជាឳពុក។

គិតត្រឹមដើមខែ មេសា នេះ លោកក៏បានបញ្ចប់ការងារថតរឿងភាគខ្លីបានចំនួន ២រឿងមកហើយ។ រឿងមួយក្នុងចំណោមនោះនឹងត្រៀមនឹងចាក់ផ្សាយនៅថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២២ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា៖ រឿងភាគខ្លីដែលមានចំណងជើងថា “ទៅផ្ទះ” ដែលបានចូលរួមសម្ដែងដោយលោក រដ្ឋា វិន និងផ្សាយនៅលើគេហទំព័រហ្វេសបុកផេក៖ Smart Axiata, sabay, Sabay News Entertainment និង ប្រលោមលោក Sabay។ សាច់រឿងខាងលើនេះក៏មានការចូលរួមសម្ដែងដោយ លោក សុ ជាតិ ដែលជាតារាចម្រៀងក្នុងក្រុមក្មេងខ្មែរ, លោកស្រី ជី ចន្ថា, កញ្ញា តីតី និងលោក រដ្ឋា វិន។ តើសាច់រឿងបែបគ្រួសារនៅជនបទ មួយនេះនឹងទៅជាយ៉ាងណា? កុំភ្លេចតាមដានទាំងអស់គ្នា។

ដកស្រង់ពី៖Sabay