Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាយ ត្រៀមចេញចម្រៀងជាច្រើនបទចាប់ពីខែឧសភា ហើយបទដំបូងគេស្ដាប់តែចំណងជើង ក៏ដឹងតែជក់ចិត្ដ

  • Print

លោក អ៊ួន បឋម ហៅសាយ គម្រោងចេញចម្រៀងបបែបមនោសញ្ចេតនាជាច្រើនបទ នៅក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ យ៉ាងហោចណាស់លោក បាននិពន្ធ និងថតចប់សម្រាប់ចម្រៀងMV ចំនួន២បទនៅក្នុងដៃ គឺនៅរង់ចាំថែកាត់តវីដេអូ និងថ្ងៃចេញនៅលើបណ្ដាញសង្គមប៉ុណ្ណោះ។

លោក អ៊ួន បឋម ប្រាប់Sabay ក្នុងឱកាសដែលលោកចូលរួមក្នុងកម្មវិធីសម្ពោធរឿងមួយនៅផ្សារទំនើបមីតថោន កាលពីពេលថ្មីនេះថា លោកពុំមានចម្រៀង សម្រាប់អបអរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរទេ ប៉ុន្ដែលោកបានត្រៀមចេញបទទាក់ទងនឹងស្នេហាប្រហែល៥បទ ជាបន្ដបន្ទាប់គ្នា ចាប់ពីខែឧសភា ឆ្នាំ២០២២។

លោក អ៊ួន បឋម៖ “និយាយទៅបទទាំងអស់និយាយពីស្នេហា និងការផ្ដល់កម្លាំងចិត្ដ ហើយមានមួយបទនោះ ខ្ញុំដាក់ចំណងជើងថា ទេព្ដាលើដី ឬទេពធីតាលើដី មិនទាន់ប្រាកដ១០០% ចាំពិភាក្សាជាមួយProducer បន្ថែម។

ក្រៅពីការសិល្បៈខ្ញុំក៏ត្រៀមចេញសៀវភៅមួយដែរ បន្ទាប់ពីខ្ញុំចុះតាមតំបន់មួយដែលភ្ជាប់ជាមួយសកម្មភាពរត់របស់ខ្ញុំកន្លងមក”។ ទោះជាយ៉ាងណា សាយ មិនទាន់អាចលម្អិតពីចំណងជើង នៃបទចម្រៀងទាំងអស់នោះបានទេ ប៉ុន្ដែលោកថាបច្ចុប្បន្នលោកក៏រវល់ខ្លាំងណាស់ដែរ ដោយលោកត្រូវឆ្លៀតពេលបង្កើតបទចម្រៀងថ្មីៗផង និងមានការងារផលិតសៀវភៅមួយទៀត បន្ទាប់ពី លោក និងអតីតក្រុមការងារបានចុះទៅកម្សាន្ដទីតាំងទេសចរណ៍សំខាន់ៗមួយចំនួន៕

ដកស្រង់ពី៖Sabay