Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្តាយណាស់!បទកំពុងល្បី«ផ្លូវទៅផ្ទះម៉ែក្មេក»Cover ដោយ មាស នីតា ពេលនេះសម្រេចលុបពីYouTube

  • Print

ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ បទចម្រៀង «ផ្លូវទៅផ្ទះម៉ែក្មេក» កំពុងល្បីរហូតទទួលបានអ្នកមើលច្រើនលើសលប់រហូតដល់១៦លានដង ដែលច្រៀងCover ដោយកញ្ញា មាស នីតា ពេលនេះត្រូវបានសម្រេចលុបចេញពីយូធូបហើយ។

ថ្មីៗនេះកញ្ញា មាស នីតា ដែលជាអ្នកច្រៀងCover បទ**«ផ្លូវទៅផ្ទះម៉ែក្មេក»** បានបង្ហោះសារសោកស្តាយជាពន់ពេកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានបញ្ជាក់ច្បាស់ៗថា នាងពិតជាសោកស្តាយខ្លាំងណស់ ដែលក្រុមNeng Norng Music របស់នាង សម្រេចលុបបទចម្រៀងដែលនាងបានច្រៀងដោយCover បទ«ផ្លូវទៅផ្ទះម៉ែក្មេក» ដែលជាសំនៀងដើមរបស់កញ្ញា ថាន់ នឿថត ក្នុងផលិកម្ម HB Production។ ក្នុងនោះដែរនាងបានបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលក្រុមរបស់នាងសម្រេចលុបបទនេះចេញពីYouTube ដោយសារមានការស្នើរសុំពីម្ចាស់ដើមឲ្យលុបបទនេះចេញ ។

ស្រីស្អាត មាស នីតា បានឲ្យដឹងទៀតថា ចាប់ពីពេលនេះទៅ អ្នកដែលគាំទ្រនាងទាំងអស់និងទទួលបាននូវអ្វីដែលថ្មីៗពីក្រុមរបស់នាង ហើយនាងនឹងឈប់ច្រៀងCover ចាប់ពីពេលនេះតទៅ។

ចំណែកអ្នកគាំទ្រជាច្រើនសោកស្តាយជំនួស នីតា យ៉ាងក្រៃលែង ដោយគ្រប់គ្នាបានលើកទឹកចិត្តនាង ហើយថែមទាំងនិយាយថា វាពិបាកដែរអូនបទម្ចាស់ដើមមិនល្បី ដល់គេ Coverល្បីជាងក៏វាបែបនឹងឯង ចំណែកអ្នកខ្លះទៀតនិយាយថា ចូលរួមសោកស្តាយផងIdol បទនិងបើសិនIdol មិនCoverទេ ក៏មិនល្បីដែរ៕


ដកស្រង់ពី៖Sabay