Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនមែនងាយទេ Kim Min Kyu ប្រឹងហាត់យក១៥គីឡូដើម្បីថតរឿង Business Proposal

  • Print

ថ្មីៗនេះ Kim Min Kyu បានផ្ដល់សម្ភាសជាមួយសារព័ត៌មាន Xports ថាដើម្បីមានរាងកាយសមនឹងតួអង្គលេខា Cha Sung Hoon ក្នុងរឿង "Business Proposal" កម្លោះសង្ហារូបនេះ ត្រូវខំហាត់ប្រាណ និងរៀបចំរបបអាហារល្អសមស្រប ដើម្បីបំពេញសាច់ដុំហាប់ណែនស្អាតជាងមុន។

បន្ទាប់ពីបង្ហាញវត្តមាន និងភាពជោគជ័យយ៉ាងខ្លាំងក្នុងរឿងភាគកូរ៉េ “Business Proposal” Kim Min Kyu មិនត្រឹមតែទទួលបានការគាំទ្រ និងសាងកេរ្ដិ៍កាន់តែល្បីប៉ុណ្ណោះទេ សូម្បីតែចំនួនអ្នកតាមដាន ទស្សនាកើនឡើងជាលំដាប់ផងដែរ ពោលបច្ចុប្បន្នុ Kim Min Kyu ទទួលបានអ្នកទស្សនា ១.៥ លាននាក់បន្ថែមទៀត បន្ទាប់ពីខ្សែភាពយន្តនេះត្រូវបានចាក់ផ្សាយ។

Kim Min Kyu លើកឡើងថាដើម្បីគ្រងតួនាទីជាលេខានេះ លោកត្រូវពង្រឹងរាងរបស់ខ្លួនឱ្យកាន់តែ សង្ហា សាច់ហាប់ណែន មាឌឌាំងសមជាបុរសសង្ហា លោកត្រូវប្រឹងសម្រុកហាត់ប្រាណយក១៥គីឡូបន្ថែម។

រម្លឹកផងដែរថា តារាសម្ដែង Kim Min Kyu កើតនៅឆ្នាំ ១៩៩៤មានកម្ពស់ ១,៨៣ ម៉ែត្រ ដោយចាប់ផ្ដើមអាជីពជាតារាម៉ូដែល។ ក្នុងឆ្នាំ ២០១៧ Kim Min Kyu ត្រូវបានមហាជនស្គាល់កាន់តែខ្លាំងឡើង និងពេញចិត្តចំពោះសមត្ថភាពលោក នៅពេលដែលចូលរួមក្នុងកម្មវិធីតន្ត្រី I Can See Your Voice៕

ដកស្រង់ពី៖Sabay