Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជាតារាល្បីប្រចាំប្រទេសទៅហើយ វណ្ណដា នៅតែជៀសមិនផុតពាក្យ Bully សឹងរាល់ថ្ងៃ

  • Print

គ្រប់គ្នាភ្ញាក់ផ្អើល ក្រោយឃើញប្រតិកម្មខ្លាំងៗរបស់កំពូលតារាចម្រៀងរ៉េបកម្ពុជា វណ្ណដា បញ្ចេញអាការៈហត់នឿយ ចំពោះជំពូកមនុស្សមួយចំនួនដែលតែងតែប្រើប្រាប់ពាក្យសម្ដីមិនសមរម្យលើខ្លួន។

នៅប៉ុន្មានម៉ោងមុននេះតារារ៉េបរូបសង្ហា វណ្ណដា បានបង្ហោះរូបលើ Instagram ផ្លូវការ និង Add Story ហូរហែរបង្ហាញពីប្រតិកម្មមួយចំនួនដែលមានបុគ្គលមួយចំនួនហាក់និយាយលេចសើចលើស ដែលភាគ ច្រើនគេហៅថាលេងសើច ក្នុងន័យ Bully លើរូបរាងកាយលោក ខ្លះសួរថាចាក់មាត់មែន? ចាក់មាត់នៅ គ្លីនិកណា? ដែលសំនួរទាំងនេះសុទ្ធតែប៉ះពាល់អារម្មណ៍ដល់សាមីខ្លួន។

លើសពីនេះ វណ្ណ បានលើកឡើងចំៗពីអារម្មណ៍ជាជនរងគ្រោះដែលត្រូវគេ Bully ជារឿយៗ ថាកន្លង មកលោកជួបច្រើនណាស់ជាមួយនិងសំនួរមិនសមរម្យ៖ “ស្គមម៉េះលូវ? នៅក្រៅតូចម៉េះ?

Etc tf is wrong with these Pepole?” វណ្ណដា និយាយថា៖ “ I Mean like why??? ហេតុអីខ្ញុំត្រូវឆ្លងកាត់សំនួរឆ្គួតបែបនេះ រាល់ថ្ងៃ? ហេតុអីពេលជួបគ្នាលែងមាន ពាក្យថាសួស្ដី ឬក៏ជម្រាបសួ ម៉េចបានទៅជាសំនួរចឹងវិញ?” អាចនិយាយបានថានេះជាលើកទីមួយហើយ ដែលកម្លោះសង្ហារូបនេះបញ្ចេញប្រតិកម្មខ្លាំងៗ បន្ទាប់ពី ជួបជំពូកមនុស្សចូលចិត្ត Bully លើរាងកាយលោក៕

ដកស្រង់ពី៖Sabay