Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ស្រី ជី ចន្ទ័ថា ក្រៅពីអាជីពជាតារាសម្ដែង តាមពិតជាក៏ជាគ្រូបង្រៀននៅសាលាបាក់ទូកផងដែរ

  • Print

លោក ស្រី ជី ចន្ទ័ថា គឺជាតារាសម្ដែងមួយរូប ដែលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០១៥ មក។ បច្ចុប្បន្ននេះលោកស្រីមានវ័យ ៥៤ ឆ្នាំហើយ ឈានចូលដល់វ័យមួយនេះ លោកអ្នកស្រី កាន់តែកាក់កបក្នុងអាជីពជាតារាសម្ដែង។

ប៉ុន្មានឆ្នាំ ចុងក្រោយនេះ លោកស្រីបានបន្តថតជា៖ រឿងភាគ រឿងដុំ រឿងខ្លី រឿងបែបអប់រំ និងស្ពតពាណិជ្ជកម្មផ្សេងៗ។ យ៉ាងណាមិញ បើទោះបីមមាញឹកជាមួយនឹងការងារសិល្បៈក្ដី ប៉ុន្តែលោកស្រីក៏មិនបោះបង់អាជីពមួយទៀតផងដែរ។ សព្វថ្ងៃនេះ ក្រៅពីការងារជាតារាសម្ដែង លោកស្រីក៏ជា អ្នកគ្រូបង្រៀននៅសាលាបាក់ទូកផងដែរ។

ជាក់ស្ដែងលោកអ្នក ដែលនិយមចូលចិត្តមើលរឿងភាគខ្លីៗ ឬស្ពតពាណិជ្ជកម្មតាមបណ្ដាញសង្គម ច្បាស់ជាបានស្គាល់ និងបានឃើញការសម្ដែងរបស់លោកស្រី ជី ចន្ទ័ថាហើយ។ ថ្មីៗនេះលោក ស្រី ក៏ទើបតែបានថតរឿងខ្លីមួយរឿងទៀតដែលមានចំណងជើងថា “ទៅផ្ទះ” ដែលនឹងត្រៀមចាក់ផ្សាយនៅថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២២ ខាងមុននេះ។

រឿងភាគខ្លីខាងលើនេះនឹងផ្សាយនៅលើគេហទំព័រហ្វេសបុកផេក៖ Smart Axiata, sabay, Sabay News Entertainment និង ប្រលោមលោក Sabay។ ហ្វេនៗ កុំភ្លេចាំតាមដានទាំងអស់គ្នាណា៎ ថារឿងនេះកម្សត់ ឬសប្បាយ?

ដកស្រង់ពី៖Sabay