Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្តៅៗ!ទីបំផុត សូដា នីតា និង ស្វាមី ព្រមត្រូវគ្នាវិញហើយ ដោយម្នាក់ៗព្រមថយម្នាក់១ជំហានដើម្បីកូន

  • Print

បន្ទាប់ពីរងព្រុះភ្លៀងរឿងលែងលះគ្នាជាមួយគ្រួសារ ពេលនេះតារាសម្តែង សូដា នីតា និង ស្វាមី ព្រមត្រូវគ្នាវិញហើយ ដោយម្នាក់ៗសុខចិត្តព្រមថយម្នាក់១ជំហានដើម្បីកូន រហូតធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តគ្រប់គ្នា។

នៅប៉ុន្មាននាទីមុននេះ សូដា នីតា បានបង្ហោះសំណេររៀបរាប់ពីការព្រមថយម្នាក់មួយជំហានដើម្បីកូន នៅលើគណនីហ្វេសប៊ុក ដោយបានបញ្ជាក់ច្បាស់ៗថា ព្រោះតែក្តីស្រលាញ់មិនអាចកាត់ចោលបានចំណង៥ប្រការ ដូចនេះនាងព្រមត្រូវគ្នាជាមួយស្វាមីវិញហើយ ក៏ព្រោះតែកូនតូច ហើយគិតដល់រឿងពេលកូនធំឡើងពិបាក ដូចនេះនាងព្រមលើកលែងដោយមិនគិតច្រើន ដោយព្រមថយម្នាក់១ជំហាន ដើម្បីកូន។សូដា នីតា បានអរគុណបងៗមិត្តភក្ក័ដែលបានឆាតជួយប្រាប់ពន្យល់ណែនាំពីបញ្ហាជីវិតគ្រួសារឲ្យនាង។

ចំណែកអ្នកគាំទ្រគ្រប់គ្នាជួយត្រេកអរជំនួសនិងរំភើបខ្លាំងក្រោយឃើញនាងនិងស្វាមី សម្រេចចិត្តព្រមត្រូវគ្នាដើម្បីកូន ហើយក៏ជូនពរអ្នកទាំងពីរស្រលាញ់គ្នាកាន់តែច្រើនឡើងដែរ។ រម្លឹកផងដែរថា កាលពីថ្ងៃទី២៩មីនា ឆ្នាំ២០២២កន្លងទៅទើបបាន៩ថ្ងៃ តារាសម្តែងស្រី សូដា នីតា បានបង្ហើបដំណឹងលែងលះប្តី ឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងត្រូវបានជះកំហឹងជាមួយលោក យ៉ែមសំអូន ក៏ជ្រុលទៅធ្លាយរឿងលែងលះគ្នាតែម្តង រហូតផ្អើលអស់សង្គមសិល្បៈ៕

ដកស្រង់ពី៖Sabay