Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម័យចូលខ្លួនយ៉ាងណាក៏អត់ភ្លេចបុរាណដែរ! ទៅក្រាលកន្ទេលមើល យីកេ ជុំគ្នា នៅបុណ្យភូមិ

  • Print

មហោស្រពបុណ្យភូមិ បានបញ្ចប់ដោយជោគជ័យនូវការរៀបចំទស្សនីយភាពពិសេសៗកាលពីសប្ដាហ៍ទី ១ ពោលគឺថ្ងៃទី ០១-០២-០៣ ខែមេសា ឆ្នាំ២០២២ នៅ Factory Phnom Penh ដោយមានការចូលរួមសម្ដែងពីសំណាក់តារាជើងចាស់ ជើងថ្មីជាច្រើន រួមមានក្រុមសម្ដែងត្រកូលខាត់ ក៏ដូចជាក្រុមក្មេងខ្មែរជាដើម។

ដោយឡែកឈានចូលសប្ដាហ៍ទី ២ បុណ្យភូមិ ក៏នឹងមិនធ្វើឲ្យអ្នកស្រុកបុណ្យភូមិ ខកចិត្ត ដោយបង្ហាញតាមគម្រោង នឹងមានការចូលរួមសម្ដែងជាពិសេសពីសំណាក់សិល្បករ សិល្បការិនីមានទេពកោសល្យ។ ជាក់ស្ដែងទំព័រហ្វេសប៊ុក បុណ្យភូមិ ទើបបានប្រកាសថា នៅថ្ងៃទី១ នៃសប្ដាហ៍ទី២ ពោលគឺថ្ងៃទី០៨ ខែមេសា នឹងមានការបង្ហាញទស្សនីយភាព ល្ខោនយីកេ ដែលជាការសម្ដែងរបស់ ក្រុមសិល្បៈយីកេបុរាណ ស្រុកកំពង់ស្វាយផ្ទាល់។

កុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នា នៅ វត្តស្វាយអណ្ដែត ដើម្បីកម្សាន្តផង ក៏ដូចជាជួបជុំបងប្អូនរួមជាតិ ពិសេសអ្នកក៏នឹងក្លាយជាចំណែកកដ៏ធំក្នុងការលើកស្ទួយវប្បធម៌ជាតិខ្មែរឲ្យកាន់តែរុងរឿងទៅមុខ៕

ដកស្រង់ពី៖Sabay