Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុំលូកជាមួយឡានចិននេះ មានប្រព័ន្ធសាកភ្លើងអាចឱ្យឡាន​បើកដល់ ១ពាន់គ.ម

  • Print

រថយន្ត Dongfeng Seres SF5 ត្រូវបានបង្ហាញសារជាថ្មីនៅក្នុងពិព័រណ៌យានយន្តអន្តរជាតិឥណ្ឌូណេស៊ីឆ្នាំ២០២២នេះ បន្ទាប់ពីបង្ហាញម្តងរួចមកហើយកាលពីខែមេសាឆ្នាំមុន នៅពិព័រណ៌ក្រុងសៀងហៃ ប៉ុន្តែម៉ូដែលនេះជា Version ថ្មី។

រថយន្តនេះបំពាក់ម៉ូទ័រភ្លើង២ នៅប៉ុងមុខ កម្លាំង ៣៤២សេះ និងនៅប៉ុងក្រោយ កម្លាំង ២០១សេះ។ ថាមពលម៉ូទ័រទាំង២ ត្រូវបានផ្តល់ដោយអាគុយលីចូមអ៊ីយ៉ុងទំហំ ៣៥គីឡូវ៉ាត់ម៉ោង ដែលគាំទ្រឆ្នាំងសាកលឿន ក្នុងការសាកពី ០ ដល់ ៨០% ប្រើពេលតែមួយម៉ោង។ចំណុចពិសេសមួយរបស់ Dongfeng Seres SF5 version ឥណ្ឌូណេស៊ីនេះ គឺវាប្រើម៉ាស៊ីនទាក់បូស៊ីឡាំង៤ ចំណុះ ១,៥លីត្រ ដែលវាដើរតួជាម៉ាស៊ីនភ្លើងផងក្នុងការសាកអាគុយ នៅពេលអាគុយស្រកថាមពលអស់សល់ត្រឹម ២០%។

ដូច្នេះប្រព័ន្ធនៃការសាកអាគុយឡើងវិញបែបនេះ អាចឱ្យរថយន្តធ្វើដំណើរបានដល់ចម្ងាយ ១ពាន់គីឡូម៉ែត្រ។រថយន្តនេះមានប្រវែង ៤៧០០មម ទទឹង ១៩៣០មម កម្ពស់ ១៦២៥មម និងប្រវែងពីកង់មុខទៅកង់ក្រោយ ២៨៧៥មម។ វាក៏បានបំពាក់ប្រព័ន្ធសុវត្ថិភាពស្តង់ដារផងដែរដូចជា ប្រព័ន្ធគ្រប់គ្រងល្បឿនស្វ័យប្រវត្តិធៀបនឹងល្បឿនរថយន្តខាងមុខ ប្រព័ន្ធព្រមានពេលមានឧបសគ្គខាងមុខដែលនឹងអាចប៉ះទង្គិចគ្នា, ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ និងប្រព័ន្ធជួយឱ្យរថយន្តបើកក្នុងគន្លងជាដើម៕

ដកស្រង់ពី៖sabay