Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វីជេ រតនា រកបានអ្នកថ្មីស្អំ​បេះដូង​ជំនួស សន នាងផល្លីកា

  • Print

ភ្នំពេញៈ វីជេ រតនា ក្រោយពីដើរ ដល់ផ្លូវបែកបាក់ ជាមួយគូស្នេហ៍ រួមដំបូលតែមួយ នាង សន នាងផល្លីកា កាលពីពាក់កណ្តាល ឆ្នាំ២០១៤មក លោកត្រូវបាន ទស្សនិកជន និងអ្នកគាំទ្រ ដាក់រហស្សនាមឲ្យថា ជាបុរសអភ័ព្វស្នេហ៍ ប៉ុន្តែពេលនេះ លោកបានសម្រេចចិត្ត បង្ហាញមុខគូស្នេហ៍ថ្មី ដើម្បីបង្ហាញឲ្យ អតីតសង្សារចាស់ បានឃើញពីក្តីសុខ និងស្នេហាផ្អែមល្ហែមរបស់ខ្លួនក្រោយ បែកបាក់គ្នា។

អស់រយៈពេល ជិតមួយឆ្នាំ ហើយដែលពិធីករ ប្រចាំស្ថានីយទូរទស្សន៍ My TV វីជេ រតនា បានសម្ងំរស់នៅ ជាមួយភាពឈឺចាប់ ខ្លោចផ្សារ ដោយសារតែ គូស្នេហ៍កំសត់កម្រ នាង ផល្លីកា ផ្តាច់ទំនាក់ទំនងស្នេហ៍ មិនស្តាយស្រណោះ អនុស្សាវរីយ៍ផ្អែមល្ហែម ដោយសារតែមានអ្នកទី៣ មានទ្រព្យសម្បត្តិ ចូលជ្រែកស្នេហ៍ របស់ពួកគេ។ ជានិច្ចកាលគេតែងឃើញ លោកបង្ហាញអារម្មណ៍ និងទឹកមុខសោកសៅ ជាប្រចាំរហូតដល់ លោកបានទទួលរហស្សនាម ពីមហាជនថា ជាបុរសអភ័ព្វស្នេហ៍ ថែមទៀតផង ។

បើទោះបីជា ចំណងស្នេហ៍អតីតនេះ បានធ្វើឲ្យវីជេ រតនា ឈឺចាប់សម្រក់ទឹកភ្នែក កម្រិតណាក៏ដោយ ប៉ុន្តែពេលវេលាបាន ព្យាបាលការឈឺចាប់ របស់លោក ឲ្យជាសះស្បើយបន្តិចម្តងៗ ទៅតាមពេលវេលា ។រហូតមកដល់ពេលនេះ លោកក៏បានចាប់ផ្តើម បើកបេះដូងជាថ្មី ដោយបានទទួលយកនារី រូបស្រស់សោភា វ័យក្មេងម្នាក់ មកធ្វើជាគូស្នេហ៍ ជាលើកទី២ ដើម្បីសាងភាពផ្អែមល្ហែម ជាមួយគ្នា ។ ក្រោយពីតារារូបនេះ បានជួបស្នេហាថ្មីមកទឹកមុខ ហាក់មានភាពស្រស់ស្រាយ និងចាប់ផ្តើមជោគជ័យ ការងារកាន់តែច្រើន ។

មិនតែប៉ុណ្ណោះ ជានិច្ចកាល លោកតែងតែ ថតរូបបង្ហាញ កាយវិការឱបរឹត ស្និទ្ធស្នាលជាមួយ គូស្នេហ៍ថ្មី បង្អួតអ្នកលេង Facebook ជាប្រចាំឲ្យតែពួកគេ បានទៅណាមកណា ជាមួយគ្នាម្តងៗ៕

ដកស្រង់ពី៖ khmer-note