Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

AUDI បង្ហាញ រថយន្តជំនាន់ថ្មី E-TRON ដែលអាចបើកបរ ដោយស្វ័យប្រវត្តិ មិនចាំបាច់ធ្វើការបញ្ជារ

  • Print

កាលពីពេលថ្មីៗ នេះក្រុមហ៊ុន ផលិតរថយន្ត របស់អាល្លឺម៉ង់ Audi បានធ្វើអោយ ពិភពលោកភ្ញាក់ផ្អើល ក្រោយពេលដែល ក្រុមហ៊ុនមួយនេះ បង្ហាញខ្លួនរថយន្ត ជំនាន់ថ្មីរបស់ខ្លួន គឺ Audi R8 e-tron។ លក្ខណៈពិសេសរបស់ R8 e-tron មួយនេះ គឺវាមានសមត្ថភាព ក្នុងការបើកបរ ដោយស្វ័យប្រវត្តិ ដោយពុំចាំ បាច់មានការបញ្ជារ និង គ្រប់គ្រងរថយន្ត ពីអ្នកបើកបរឡើយ។

ដោយសារតែ បច្ចេកវិទ្យាទំនើប ក្រុមហ៊ុន Audi បានបំពាក់ឧបករណ៍គ្រប់គ្រង ទិន្នន័យជាច្រើនដូចជា laser scanner, video cameras មួយចំនួន, ultrasonic sensors និង radar sensors ផ្នែកខាងមុខ និង ផ្នែកខាងក្រោយរថយន្ត ដែលឧបករណ៍ គ្រប់គ្រង ទិន្នន័យទាំងនេះ ហើយអាចអោយរថយន្ត e-tron ប្រភេទនេះ អាចបើកបរ ដោយខ្លួនឯងបាន។ អ្វីដែលពិសេស ជាងនេះទៅទៀត R8 e-tron បានបំពាក់នូវ ម៉ូទ័រថាមពលអគ្គិសនី ចំនួន ២ ដែលអាចរុញ ល្បឿនបាន ពី ០ ទៅ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ត្រឹមតែ រយៈពេល មិនដល់ ៤ វិនាទីផង ហើយល្បឿនអតិប្បរមា របស់វា ដល់ទៅ ២៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោងឯណោះ។

លើសពីអ្វីដេលគេ រំពឹងទុកទៅ ទៀតនោះគឺ វាប្រើប្រាស់ ថាមពលអគ្គិសនី ដោយមិនចាំបាច់ ធ្វើការដោតខ្សែ សាកថ្មនោះឡើយ គឺវាមាន ឧបករណ៍ សាកថ្ម Wireless ថែមទៀតផង។ ចំពោះរថយន្ត Audi R8 e-tron មួយនេះនឹងចេញលក់ ជាផ្លូវការ នៅក្នុងឆ្នាំ ២០១៧ ខាងមុខនេះ ដែលតំលៃ មិនត្រូវបានបញ្ជាក់ ប្រាប់អោយដឹងនោះទេ៕

ដកស្រង់ពី៖ khmer-note