Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុន Microsoft ប្រកាស​ចេញ​លក់​ផលិតផល Nokia 105 ស៊េរី​ថ្មី និង Nokia 105 ស៊ី​ម​ពីរ

  • Print

ក្រុមហ៊ុន Microsoft បានប្រកាសចេញ លក់ផលិតផល Nokia 105 ថ្មី និង Nokia 105 ស៊ីមពីរ ដើម្បីបំពេញសេចក្តី ត្រូវការអតិថិជន ដែលទើបចាប់ប្រើប្រាស់ ទូរស័ព្ទជាលើកដំបូង និងអតិថិជនស្មាតហ្វូន ដែលកំពុងស្វែងរកទូរស័ព្ទដៃ បម្រុងជាទី ទុកចិត្តរបស់ខ្លួន។

ទូរស័ព្ទ ទាំងពីរម៉ូដែល ខាងលើនេះ បានវិវឌ្ឍន៍ខ្លួនចេញពី Nokia 105 ដ៏ល្បីល្បាញ ដែលគិតមកត្រឹម បច្ចុប្បន្នមានតួរ លេខបរិមាណលក់ប្រមាណ 80លាន គ្រឿងហើយ ។ Nokia 105 ស៊េរីថ្មី និង Nokia 105 ស៊ីមពីរមានអ្វី គ្រប់យ៉ាងដែល អិថិជនស្រឡាញ់ពេញចិត្ត ដោយរាប់បញ្ចូល ទាំងលក្ខណៈពិសេស មួយចំនួនដូចជា ទំនាក់ទំនងជាមួយ ក្រុមគ្រួសារ មិត្តភ័ក្ត្រ និងដៃគូអាជីវកម្ម ប្រកបដោយភាព សន្សំសំចៃខ្ពស់, កត់លេខទូរស័ព្ទបានរហូតដល់ ទៅរហូតដល់ទៅ ពីរពាន់លេខ សម្លេងលឺច្បាស់ល្អ សន្ទនាបានរហូតដល់ ១៥ ម៉ោងជាប់គ្នា ហើយអាចបើក ទុកចោលរហូតដល់ទៅ ៣៥ ថ្ងៃ គុណភាពរឹងមាំ និងមានបីពណ៌គឺ ខៀវ ខ្មៅ និង ស ។

វាអាចទទួលបាន ភាពរីករាយ គ្រប់ពេលវេលា គ្រប់ទីកន្លែង ជាមួយនឹងហ្គែម Snake Xenzia និង Bubble Bash 2 ដែលមានតម្លើងរួចស្រេច ព្រមទាំងមានភាព ងាយស្រួលក្នុង ការទុកដាក់តាមខ្លួន ជាជម្រើសដ៏ល្អសម្រាប់អ្នកធ្វើដំណើរ និង អតិថិជនស្មាតហ្វូន ដើម្បីទុកប្រើប្រាស់បម្រុង។ តាមប្រសាសន៍របស់ លោកស្រី Jo Harlow ប្រធានស្តីទីនៃក្រុមហ៊ុន Microsoft Devices Group ការនាំមកនូវ ផលិតផលដូចជា Nokia 105 ស៊េរីថ្មីនេះ បង្ហាញថាក្រុមហ៊ុន Microsoft បើកអោយមានឱកាស កាន់តែធំជាងមុន ជូនបណ្តាជន កាន់តែមានលទ្ធភាព ច្រើនឡើងក្នុងការ ជាវទូរស័ព្ទចល័ត យកទៅប្រើប្រាស់ ។

ទូរស័ព្ទ Nokia 105 ស៊េរីថ្មី គឺជាយានដ៏សំខាន់ មួយសម្រាប់អ្នក ប្រើប្រាស់ទូរស័ព្ទ ជាលើកដំបូងក្នុង ការផ្សាភ្ជាប់ទំនាក់ទំនង ទៅកាន់ពិភពលោក ។ ទូរស័ព្ទ Nokia 105 និង Nokia 105 ស៊ីមពីរនឹងមានដាក់លក់ជាបណ្តើរៗនៅទូទាំងពិភពលោក ចាប់ពីខែមិថុនានេះ តទៅក្នុងតម្លៃប្រមាណ ២០ដុល្លារ (តម្លៃមិនទាន់គិតពន្ធអាករផ្សេងៗ) ដោយមានបីពណ៌ សម្រាប់ជ្រើសរើសគឺ ខៀវ ស និងខ្មៅ ៕

ដកស្រង់ពី៖ khmer-note