Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទើបផ្អើលជាគូស្នេហ៍មិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះប្អូនល្អរបស់ លី អ៊ីវ៉ាធីណា ស្លាប់ហើយ

  • Print

ក្រោយផ្អើលរឿងអង្គរក្សបេះដូងរបស់ តារាចម្រៀងក្នុងផលិតកម្មថោន លីអ៊ីវ៉ាធីណា ស្រាប់តែពេលនេះនាងបង្ហាញថា ប្អូនល្អ ដែលដើរតួជាអង្គរក្សធ្លាប់ការពារនាងពេលនេះបានបាត់បង់ជីវិតហើយ រហូតធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា។

កាលពីពេលថ្មីៗនេះ លី អ៊ីវ៉ាធីណា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ពេលតារាស្រីរូបនេះបង្ហាញបែបលេងសើច ថានាងមានគូស្នេហ៍ដែលជាភេទដូចគ្នា ទោះជាយ៉ាងណាស្រាប់តែម្សិលមិញ លីអ៊ីវ៉ាធីណា បង្ហោះពីការសោកស្តាយយ៉ាងខ្លាំង ក្រោយប្អូនដ៏ល្អរបស់នាង បានបាត់បង់ជីវិត ធ្វើឲ្យនាងគេងមិនលក់ ធ្មេចភ្នែកឃើញតែមុខ រហូតធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងសោកស្តាយយ៉ាងខ្លាំង។

នៅក្នុងសំណេរដែលនាងបានសរសេរក្នុងគណនីហ្វេសប៊ុកនោះ នាងបានបញ្ជាក់ថា៖ «ចេមិនចង់ជឿសោះថាប្អូនចេត្រូវស្លាប់យប់មិញ.ចេគេងមិនលក់ទេធ្មេញភ្នែកឃើញតែមុខអូន..យើងទើបជួបគ្នាថ្មីថ្មីសោះ.ឡូវអូនទៅចោលចេចឹង.....សូមអូនទៅអោយបានសុខ.កុំអោយអាយុខ្លីដូចជាតិនេះ......ចេជូនដំណើរអូនជាលើកចុងក្រោយ..ជាតិក្រោយយើងធ្វើបងប្អូនជាមួយគ្នាទៀតណាអូន...លេងមាន អង្គរក្សការពារចេទៀតហើយ…ប្អូនសំលាញ់បស់ចេចេ»។ ចំណែកមូលហេតុពីការស្លាប់របស់ប្អូន ធីណា វិញ គឺដោយសារតែគ្រោះថ្នាក់ចរាចរណ៍៕

ដកស្រង់ពី៖Sabay