Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្តាយមិនស្ទើរទេ! គេដើរលេងចូលឆ្នាំគគ្រឹកគគ្រេង ស៊ីណូរ៉ា រ័ត្ន បែរជាសម្ងំក្នុងផ្ទះព្រោះរឿងនេះទៅវិញ

  • Print

ពិតជាសោកស្តាយមែនទែនក្នុងថ្ងៃចូលឆ្នាំ៣ថ្ងៃ តារាចម្រៀង Original Song និងក៏ជា Influencer ស៊ីណូរ៉ា រ័ត្ន បែរជាសម្ងំក្នុងផ្ទះមិនចេញទៅណា ព្រោះតែឆ្លងកូវិដ១៩។

បន្ទាប់ពីខកខានដើរលេងរយៈពេល២ឆ្នាំមកហើយដោយសារកូវិដ១៩ឆ្លងរាតត្បាតពេញប្រទេស ទើបតែឆ្នាំ២០២២នេះរដ្ឋាភិបាលសម្រេចបើកប្រទេសជាធម្មតាវិញ ដោយសារកូវិដថមថយច្រើនរហូតមានប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត ដើម្បីជួបជុំបងប្អូន ក៏ដូចជាធ្វើដំណើរដើរលេងឆ្លងខេត្តយ៉ាងគគ្រឹកគគ្រេងនៅតាមតំបន់រមណីដ្ឋានផ្សេងៗយ៉ាងសប្បាយរីករាយ។

ចំលែកអីតែ តារាចម្រៀង Original Song និងក៏ជា Influencer ម្នាក់នេះបែរជាសង្ងំដេកផ្ទះមើលថែរជម្ងឺកូវិដ១៩ទៅវិញ។ តារាចម្រៀងរូបនេះបានបញ្ជាក់តាមរយៈវីដេអូដែលខ្លួនបាន Live តាមរយៈគណនីហ្វេសប៊ុកដោយបានបញ្ជាក់ថា មុនចូលឆ្នាំំ២ថ្ងៃ លោកបានតេស្តរកឃើញកូវិដ១៩។ក្នុងនោះលោកបានបញ្ជាក់ថា សម្រាប់ការកើតកូវិដ១៩នេះ លោកមិនមានអ្វីធ្ងន់ធ្ងរនោះទេ ដោយលោកមិនប្តូរសំឡេង មិនអស់កម្លាំង អត់ក្តៅខ្លួន អត់ផ្តាសសាយ អត់ឈឺសាច់ដុំ ប៉ុន្តែឈឺក។

ក្នុងនោះ ណូរ៉ា បានបញ្ជាក់ថា លោកឈឺតែកពេលលេបទឹកមាត់ឈឺតែប៉ុណ្ណោះ ព្រោះគិតថាមូលហេតុដែលលោកមិនឈឺធ្ងន់ធ្ងរដូចអ្នកជំងឺដ៏ទៃទៀតអាចមកពី លោកធ្លាប់ហាត់ប្រាណញឺកញាប់ បានចាក់វ៉ាកសាំង៤ដង ហើយរឿងដែលសំខាន់បំផុតនោះគឺលោកគឺជាអ្នកថែទាំសុខភាពខ្លាំងបំផុតដោយញាំបន្លែច្រើន គ្រប់គ្រាន់មិនញាំគ្រឿងស្រវឹងនោះឡើយ៕

ដកស្រង់ពី៖Sabay