Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពូកែណាស់! ម៉ូម៉ូ កូនស្រី គង់ ចាន់ស្រីមុំ មិនត្រឹមតែគួរឲ្យស្រលាញ់ទេ រៀនបានចំណាត់ថ្នាក់ A+ ទៀត

  • Print

កូនស្រីគួរឲ្យស្រលាញ់របស់ គង់ ចាន់ស្រីមុំ និងលោក គីម សីហា បានធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នាពីភាពក្រមិចម្រមើមគួរឲ្យខ្នាញ់ ម៉ូម៉ូ មិនត្រឹមតែគួរឲ្យស្រលាញ់ប៉ុណ្ណោះទេ ថែមទាំងរៀនក៏ពូកែទៀតផងរហូតទទួលបាននិទ្ទេសល្អគួរឲ្យសរសើរ។

ម៉ូម៉ូ បានធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នាព្រោះតែរៀនបាននិទ្ទេសល្អគឺ A+ រហូតទទួលបានការសរសើរពីសាលាទៀតផង។ ទោះបីជា កូនស្រីរបស់ គង់ ចាន់ស្រីមុំ នៅតូចរៀនត្រឹមថ្នាក់មត្តេយ្យក៏ពិតមែន តែ ម៉ូម៉ូ មានភាពវ័យឆ្លាត រហ័សរហួន រហូតទទួលបានចំណាត់ថ្នាក់ល្អ ធ្វើឲ្យ គង់ ចាន់ស្រីមុំ ដែលជាម្តាយសប្បាយចិត្តជាពន់ពេក តែក៏ ម៉ូម៉ូ ឈប់ញឺកញាប់ខ្លះដែរ។

ស្របពេលនោះតារាស្រីរាងតូចច្រឡឹងរូបនេះ បានជូនពរកូនស្រីរបស់ខ្លួន មានសុខភាពល្អ ឆ្លាតវៃ និងជាកូនល្អរបស់ប៉ាម៉ាក់ទៀតផង។ ចំណែកអ្នកគាំទ្រវិញពេលឃើញបែបនេះនាំគ្នាសរសើរ និងលើកទឹកចិត្ត ម៉ូម៉ូ ឲ្យខំប្រឹងរៀនបន្ថែមទៀត រហូតមានអ្នកខ្លះសរសេរថា ពូកែណាស់ Idol តូច ចំណែកអ្នកខ្លះទៀតថា រៀនបាន A+ម៉ូៗ ខ្លាំងណាស់ ឃើញតែលេងសោះ ជូនពរជោគជ័យក្នុងការសិក្សាណាក្មួយ ៕

ដកស្រង់ពី៖Sabay