Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយចេញពីពន្ធនាគារ អេដវីន ចាប់យកឱកាសបានមួយហើយ ឥឡូវកំពុងញញឹមញញែម ជាមួយពាក្យថា "ខ្ញុំវិលមកវិញហើយ"

  • Print

ដូចការគ្រោងទុក តារាសម្ដែងសម្បូរសាច់ដុំ យិត មាសឧស្សាហ៍ ហៅអេដវីន ចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈ តាមរយៈអាជីពសម្ដែងរបស់ខ្លួនជាផ្លូវការហើយ បន្ទាប់ពីអាក់ខានជាង១ឆ្នាំដោយសារបញ្ហាគ្រួសាររហូតដល់ធ្វើឲ្យលោកស្គាល់រសជាតិជាប់ពន្ធនាគារ។

កាលពីប៉ុន្មានសប្ដាហ៍មុនលោក ប្រាប់Sabay ថា រូបលោកនឹងវិលមកជួបអ្នកគាំទ្រវិញ តាមរយៈការថតខ្សែភាពយន្ដមួយ។ នៅរសៀលថ្ងៃទី១៨ ខែមេសា នេះ លោកប្រកាសថា លោកកំពុងថតរឿងមួយរបស់ផលិតកម្ម Kongchak Picture ប៉ុន្ដែលោកមិនបានបង្ហើបចំណងជើងរឿង ហើយថាលោកជាតួអង្គអ្វីនៅឡើយទេ។

លោក អេដវីន និយាយថា កុំខ្លាចការដួល ត្រូវនិយាយប្រាប់ខ្លួនឯងថាបើអ្នកដួល ហើយមិនប្រឹងងើបឈរដើដោយខ្លួនឯងវិញនោះ មានមនុស្សច្រើនណាស់ចាំសើចចំអក ប៉ុន្ដែយើងកុំខ្វល់ ហើយតស៉ូ ខាំមាត់ សង្កត់ចិត្ត ដើទៅមុខ រកអ្វីដែលជាភាព ជោគជ័យ ថ្ងៃនោះហើយដែលគេគ្រប់គ្នា កោតក្រែងយើងដោយខ្លួនឯង។

អេដវីន៖ “ការដួល វាសាំទៅហើយសម្រាប់ខ្ញុំ ខ្ញុំមានតែអរគុណ នៃការដួលទៅវិញទេ ដែលធ្វើឲ្យខ្ញុំ អាចក្លាយជាមនុស្សអាចដោះស្រាយ សឹងតែរាល់បញ្ហាទាំងស្រុងបានដោយខ្លួនឯង។ អរគុណដល់ Kongchak Pictures សម្រាប់ការងារមួយនេះនឹងការទទួលយ៉ាងកក់ក្តៅ អរគុណដល់ពុកម៉ែបងប្អូន ដែរតែងតែរង់ចាំ វត្តមានរបស់ខ្ញុំបាទ ចំពោះការវិលត្រឡប់ចូលសិល្បះសារជាថ្មី”។

អេដវីន ដែលជាអតីតសង្សាររបស់អ្នកនាង សុទ្ធ បញ្ចកា បានចែកផ្លូវគ្នា បន្ទាប់ពីលោក អេដវីន បានប្រើហិង្សាលើនាងដោយកើតចេញពីការប្រច័ណ្ឌ។ ជម្លោះដល់ការប្រើហិង្សានេះ បានធ្វើឲ្យភាគីម្ខាងៗ ហាក់អស់ចិត្ដស្រឡាញ់រៀងៗខ្លួន ហើយបច្ចុប្បន្ន សុទ្ធ បញ្ចកា បានជ្រើសរើសផ្លូវមួយផ្សេង ហើយលោក អេដវីន វិញជ្រើសរើសយកអាជីពដែលខ្លួនស្រឡាញ់ជាមុន មុននឹងគិតគូររឿងគូស្រករជាថ្មី៕

ដកស្រង់ពី៖Sabay