Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទើបដឹងថា វល្លិក កំព្រាឪពុកតាំងពីអាយុ៤ឆ្នាំ ឥឡូវម្ដាយបង្ហាញភាពរឹងមាំរបស់នាងប៉ុន្មានចំណុចទៀត

  • Print

ប្រឡូកក្នុងអាជីពសម្ដែង និងដើរម៉ូដប្រមាណ១០ឆ្នាំ កញ្ញា ផាន់ មីនា ហៅវល្លិក កាន់តែមានភាពលេចធ្លោរក្នុងវិស័យសិល្បៈ ហើយម្ដាយរបស់នាងក៏មិនបារម្ភពេក ចំពោះការដើរហើរ ឬការប្រឡូកក្នុងសង្គមតែម្នាក់ឯង។

មានចំណុចល្អមួយចំនួនរបស់វល្លិ ដែលធ្វើឲ្យម្ដាយទុកចិត្ដ ហើយអាចបណ្ដោយឲ្យដើរហើរដោយខ្លួនឯងបាន។ អ្នកស្រី រ័ត្ន រ៉ាវី បានប្រាប់Sabay ក្នុងឱកាសដែលអ្នកស្រីជូនកូនទៅចូលរួមក្នុងពិធីសម្ពោធខ្សែភាពយន្ដមួយនៅផ្សារទំនើប K mall កាលពីពេលថ្មីៗនេះ ថា គិតត្រឹមឆ្នាំ២០២២ នេះ វល្លិ មានវ័យ២២ឆ្នាំហើយ ហើយនាងក៏មានភាពជាម្ចាស់ការលើខ្លួនឯងជាច្រើនឆ្នាំមកហើយដែរ ព្រោះការតស៊ូ និងឧបសគ្គខ្លះ នាងបានជួបតាំងពីអាយុ៣ ឬ៤ឆ្នាំមកម្ល៉េះ។

អ្នកស្រី រ័ត្ន រ៉ាវី៖ “ទឹកចិត្ដជាម្ដាយ ចេះតែបារម្ភ និងគិតគូរពីកូនហើយ តែតាមពិតទៅគាត់ អាចដើរទៅណាមកណាតែឯងបាន ហើយខ្ញុំដើរតាមគាត់(វល្លិក) មិនសូវញឹកទេ។

តាមពិតគាត់ ច្បាស់លាស់ណាស់ ទាំងការងារ និងការរស់នៅជុំម្ដាយ ហើយមានទំនួលខុសត្រូវខ្ពស់ ហើយច្រើនមុខទៀតឥឡូវហ្នឹង"។ អ្នកស្រី រ័ត្ន រ៉ាវី បញ្ជាក់ថា បច្ចុប្បន្ន វល្លិ មានបងប្អូនប្រុស-ស្រីចំនួន៤នាក់ ដោយវល្លិក ជាកូនស្រីពៅ រីឯបងៗទាំង ៣នាក់របស់នាង បានរៀបការរស់នៅបែកផ្ទះអស់ហើយ។ វល្លិក និងម្ដាយ កំពុងរស់នៅជុំគ្នា ដោយជីវភាព និងថ្លៃមើលថែជំងឺប្រចាំកាយរបស់ម្ដាយដែលមានវ័យ៥៣ឆ្នាំ គឺកញ្ញា វល្លិក ជាអ្នកទទួលបន្ទុក៕

ដកស្រង់ពី៖Sabay