Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គេគ្រប់គ្នាសប្បាយដើរលេងថ្ងៃចូលឆ្នាំចំណែក ច័ន្ទ តារាទី សម្ងំធ្វើប្រហុកផ្អកព្រងើយទៅវិញ

  • Print

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលគ្រប់គ្នាត្រូវបានឈប់សម្រាកដើរលេងសប្បាយរីករាយជុំគ្រួសារបងប្អូននៅតាមបណ្តាខេត្ត បែរជាតារាជើងចាស់លោកស្រី ច័ន្ទ តារាទី សម្ងំធ្វើប្រហុកផ្អកធ្វើព្រងើយទៅវិញ។

តារាសម្តែងជើងចាស់ លោកស្រី ច័ន្ទ តារាទី ទោះបីមានវ័យកាន់តែជ្រេទៅមុខបន្តិចហើយក្តីក៏ហាក់នៅតែក្តោបបានប្រជាប្រិយភាពដូចដើម ជាពិសេសកាលពីអំឡុងចុងឆ្នាំ២០២០ តារាជើងចាស់រូបនេះបានលេចមុខនៅក្នុងការសម្តែងរឿងថ្មីដែលមានចំណងជើងថា «ប្រហុកក្រអូប»ដែលសម្តែងជាតួអង្គលោកយាយ ដែលខុសប្លែកពីការសម្តែងលើកមុនៗ ទាំងប៉ារ៉ូល ការតុបតែងខ្លួន និងការស្លៀកពាក់។រហូតមកដល់ពេលនេះហាក់ស្ងាត់វត្តមានរបស់លោកស្រីមួយរយៈ មិនឃើញមានថតរឿងអ្វីបន្តទៀតនោះទេ ដោយឃើញតារាជើងចាស់រូបនេះ លេចមុខសម្ងំបើកអាហារដ្ឋាន ដែលដាក់ឈ្មោះថា «អាហារដ្ឋាន ច័ន្ទ តារាទី» ក្នុងនោះដែរលោកស្រី មានលក់គ្រឿងផ្អាប់គ្រប់មុខ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបន្ថែម។

ដោយឡែកសម្រាប់ឆ្នាំថ្មី២០២២ដែលជាថ្ងៃចូលឆ្នាំខ្មែរនេះ លោកស្រីក៏នៅតែមមាញឹកក្នុងការធ្វើប្រហុកផ្អកដដែលដោយមិនបានសម្រាក ខណៈគេគ្រប់គ្នាសម្រាកលំហែរដើរលេងគគ្រឹកគគ្រេងពេញប្រទេស៕

ដកស្រង់ពី៖Sabay