Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្ដុកក្ដួល! Bird បង្ហាញស្នាមសាក់ថ្មី បង្កប់អត្ថន័យជ្រៅចំពោះ Tangmo សង្សារជាទីស្រលាញ់

  • Print

Bird ដែលគ្រប់គ្នាសុទ្ធតែបានស្គាល់ថាជាគូស្នេហ៍ផ្អែមល្ហែមតារាស្រី Tangmo លោកបានធ្វើរឿងដ៏ អស្ចារ្យមួយបញ្ជាក់ពីក្ដីស្រលាញ់ចំពោះ Tangmo បើទោះបីនាងលែងមានជីវិតលើលោកនេះហើយក្ដី។

ស្ថិតក្នុងការចងចាំ សម្រាប់ការលាចាកលោករបស់ Tangmo Nida ជាង២ខែមកនេះ មិត្តប្រុសវ័យ Bird បន្តធ្វើរឿងល្អៗ និងបន្តបង្ហោះអនុស្សាវរីយ៍លើបណ្ដាញសង្គមជាច្រើនធ្លាប់សាងជាមួយ Tangmo ដោយក្តីនឹករលឹក។

ជាក់ស្ដែងថ្មីៗនេះ Bird បានឲ្យតារាសម្ដែង Kratip Chawanakorn ចាក់សាក់លើស្មារបស់លោក ដែលជាស្នាមសាក់សរសេរលេខ ១៣។ ១៣ នេះបានបង្កប់នូវអត្ថន័យល្អ ព្រោះជាលេខថ្ងៃកំណើតរបស់ Tangmo Nida។ សកម្មភាពទាំងនេះពិតជាធ្វើឱ្យមហាជនស្ញើចសរសើរយ៉ាងខ្លាំងចំពោះក្ដីស្រលាញ់ដ៏ធំធេងរបស់បុរសម្នាក់នេះទៅលើមិត្តស្រីជាទីស្រលាញ់បើទោះជាត្រូវឃ្លាតគ្នាគ្មានថ្ងៃត្រឡប់ក៏ដោយ។ យ៉ាងណាគ្រប់គ្នា នៅតែមានការព្រួយបារម្ភចំពោះ Bird ទាក់ទងជាមួយស្ថានភាពផ្លូវចិត្តរបស់លោក៕

ដកស្រង់ពី៖Sabay