Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បៀមទុក្ខរាប់ខែ! ផេនខេក បកស្រាយរឿងស្វាមីក្បត់ចិត្ដ ធ្លោយមាត់ដល់រឿងរៀបការជំពាក់លុយថ្លៃជួលអគារគេមិនចេះតិច

  • Print

តារាសម្ដែង និងជាពិធីការិនីមាឌយក្ស ផេនខេក ដាច់ចិត្ដបកអាក្រាតស្វាមីដែលលួចមានជនទី៣ បន្ទាប់រៀបមង្គលការតាមប្រពៃណីខ្មែរអស់លុយខ្ទងម៉ឺនដុល្លារមិនបានប៉ុន្មានខែផង ក៏ចែកផ្លូវគ្នាទៅវិញ។

មង្គលការរបស់នាង ជាមួយឆៃ កាលពីដើមខែមីនា ឆ្នាំ២០២២ បានចំណាយលុយច្រើន ហើយក៏នៅជំពាក់គេទៀត។ តាមរយៈការLive បកស្រាយរឿងរ៉ាវផ្ទាល់ខ្លួនអមដោយមិត្ដភក្ដិជិតស្និទ្ធម្នាក់ គឺអ្នកនាង គង់ ច័ន្ទស្រីមុំ កាលពីយប់មិញ ឲ្យដឹងថា ការដែល ផេនខេក សម្រេចចិត្ដរៀបការក៏មានចិត្ដមួយថា នឹងទទួលបានចំណងដៃច្រើន ដើម្បីយកទៅសងបំណុលគេខ្លះដែលនាងធ្លាប់ជំពាក់គេពីមុន តែផ្ទុយទៅវិញការរៀបការមិនចំណេញ បែរទៅជាជំពាក់គេថែម។

ផេនខេក បញ្ជាក់ថា ក្រោយការរួចនាងនៅជំពាក់ថ្លៃជួលអគារ ឬហាងគេចំនួន៥០០០ដុល្លារ ជំពាក់លុយមិត្ដភក្ដិឈ្មោះស្រីកែវ និងជំពាក់លុយថ្លៃអីវ៉ាន់គេផ្សេងទៀត។ ពេលនោះ ផេនខេក មិនទាន់អស់សង្ឃឹមខ្លាំងនៅឡើយដោយរង់ចាំភ្ញៀវចងដៃតាមរយៈ ABAប៉ុន្ដែរយៈពេល២ ទៅ៣ថ្ងៃក្រោយ ក៏ចំនួនលុយបាញ់តាមកុងមើលទៅមិនគ្រប់សងសងថ្លៃជួលហាង និងទំនិញគេទៀត។ ទោះជាយ៉ាងណា ផេនខេក នៅតែទ្រាំលាក់រឿងរៀបការជំពាក់លុយគេ ដោយខ្លួនសុខចិត្ដបៀមទុក្ខ ហើយប្រឹងប្រែងរកស៊ីផ្ទាល់ខ្លួន និងសម្ដែងសិល្បៈ ដើម្បីបានលុយដោះបំណុលគេ។

ប៉ុន្ដែការលះបង់របស់នាងដើម្បីស្វាមីមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែស្វាមីក្បត់ចិត្ដទៅមានអ្នកថ្មី ធ្វើឲ្យនាងមានទុក្ខជាន់លើទុក្ខ៕

ដកស្រង់ពី៖Sabay