Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះអើយកូនក្នុងពោះ Rihanna កាន់តែធំ ឯមិត្តប្រុសត្រូវប៉ូលិសវាយខ្នោះជាប់ពាក់ព័ន្ធឃាតកម្ម

  • Print

បណ្ដារអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះករណីតារារ៉េប A$AP Rocky ជាមិត្តប្រុសរបស់ តារាចម្រៀងស្រី Rihanna ត្រូវបានប៉ូលិសចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Los Angeles សហរដ្ឋអាមេរិក។

A$AP Rocky ត្រូវបានក្រុមប៉ូលិសជំនាញ់បានសន្និដ្ឋានថាជាជនសង្ស័យក្នុងការបាញ់ប្រហារលើជនរងគ្រោះម្នាក់កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីនាយកដ្ឋាន ប៉ូលិស Los Angeles (LAPD) ។

នាយកដ្ឋានប៉ូលីសទីក្រុង Los Angeles បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Twitter ថាតារារ៉េបរូបនេះត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទ "វាយប្រហារដោយអាវុធ (កាំភ្លើង)" ពាក់ព័ន្ធនឹងការបាញ់ប្រហារកាលពីឆ្នាំមុន។ យោងតាម LAPD បានឱ្យដឹងថា នៅយប់ថ្ងៃទី ៦ ខែវិច្ឆិកា ២០២១ A$AP Rocky និងជនរងគ្រោះ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ជនសង្ស័យបានប្រើកាំភ្លើងខ្លីបាញ់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលភ្លាមៗ។

Rakim Mayers អាយុ ៣៣ឆ្នាំមកពី Los Angeles ជាឈ្មោះពិតរបស់ A$AP Rocky" អ្នកនាំពាក្យនាយកដ្ឋានប៉ូលីស Los Angeles បានថ្លែង៕

ដកស្រង់ពី៖Sabay