Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Sunny ថាស៊ូមិនឆ្កួតនឹងរឿងស្នេហា សុខចិត្តដេកឱបឆ្មារាល់យប់

  • Print

ថ្មីៗនេះ Sunny Suwanmethanon បានឆ្លើយតបសំនួរអ្នកសារព័ត៌មានជាច្រើនជុំវិញរឿងរ៉ាវស្នេហា ខណៈមិត្តរួមអាជីពខ្លះមានគូ និងខ្លះរៀបអាពាហ៍ពិពាហ៍មានកូន២ ៣ទៅហើយ ប៉ុន្តែសម្រាប់កម្លោះ សង្ហារូបនេះហាក់នៅឯកា។

Sunny តែងតែបង្ហោះរូបភាពជាច្រើនចន្លឹកលើបណ្ដាញសង្គម បង្ហាញពីភាពស្និទ្ធស្នាលជាមួយខ្លាំងជា មួយសត្វចិញ្ចឹម គឺសត្វឆ្មា សំណ្វពចិត្ត។ សកម្មភាពលេងប្រលែងជាមួយសត្វឆ្មា ប្រែក្លាយជារូបភាព ហាក់បីដូចជា Sunny ឯកាខ្លាំង និងដាច់ឆ្ងាយពីរឿងស្នេហា រហូតត្រូវអ្នកគាំទ្រសួរនាំរឿងបេះដូង។ “ខ្ញុំមិនដឹងទេ ខ្ញុំបានទទួលវាដោយខ្លួនឯង បាទឱប និងយោលជារៀងរាល់ថ្ងៃ។

មនុស្សចូលចិត្ត និយាយថាឆ្មាមានទម្លាប់អាក្រក់ ខ្ញុំគិតថាវាល្អណាស់។ ខ្ញុំមានអារម្មណ៍ថាជីវិតគឺល្អណាស់ដែលខ្ញុំមានឆ្មា» Sunny ថ្លែង។ តារាប្រុសរូបនេះបានបន្តថា លោកចិញ្ចឹមឆ្មា ២ ដោយខ្លួនឯង ភាគច្រើនមិនសូវថតរូបខ្លួនឯងទេ ហើយលោកសង្កត់ធ្ងន់ថា “មិនដែលស្រលាញ់អ្នកណាម្នាក់ខ្លាំង ដូចស្រលាញ់ឆ្មានបែបនេះទេ ដេកឱបរាល់យប់”៕

ដកស្រង់ពី៖Sabay