Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្វីដែលគ្រប់គ្នារង់ចាំជិត ១០ឆ្នាំ ទីបំផុត Mark ព្រម​សុំ Kim រៀបការហើយ

  • Print

វាជាដំណឹងដ៏សែនរីករាយបំផុត ព្រោះមុននេះតារាសម្ដែង Kimmy Kimberley បានបង្ហោះលើ Instagram ថា «ខ្ញុំឆ្លើយថា Yes ទៅកាន់មិត្តសម្លាញ់ និងស្នេហាប្រចាំជីវិតខ្ញុំ Mark Prink»។

នេះគឺជាអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំបំផុត ព្រោះអ្នកណាក៏ដឹងថា តារាប្រុសស្រីទាំង ២ នេះស្រឡាញ់គ្នាជិត ១០ឆ្នាំហើយ មិនមែនទើបតែថ្មីៗទេ។ ម្យ៉ាងវិញទៀត គ្រប់គ្នាក៏រំភើបនឹងក្ដីស្នេហ៍ដែលពួកគេមានឲ្យគ្នាដែរ ព្រោះមិនដែលមានរឿងល្អក់កកររហូតធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ។

ពិធីសុំរៀបការនេះត្រូវបានរៀបចំឡើង អំឡុងពេលពួកគេធ្វើដំណើរកម្សាន្តទៅលេងនៅប្រទេសស្វីស ដោយមានវត្តមានគូស្នេហ៍ Nadech Kugimiya ព្រមជាមួយ Yaya Urassaya ផងដែរ៕

ដកស្រង់ពី៖Sabay