Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ែន ចំរុង គ្រោងរៀបចំConcert មួយក្នុងសាលាតាម៉ឺន ខេត្ដបាត់ដំបង មានសិល្បៈជាច្រើនទម្រង់ចូលរួម

  • Print

តារាសម្ដែង និងជាពិធីករចាស់វស្សា ប៉ែន ចំរុង គ្រោងបង្កើតព្រឹត្ដិការណ៍ប្រគំតន្ដ្រីមួយនៅស្រុកកំណើតក្នុងខេត្ដបាត់ដំបង ដើម្បីកៀរគរថវិកាពីសប្បុរជនជួយដល់ការជួសជុលសាលារៀនដែលចាស់ទ្រុឌទ្រោម។

ព្រឹត្ដិការណ៍នេះ នឹងផ្ដល់ឱកាសដល់សិស្សានុសិស្សបានសប្បាយជុំគ្នាផង និងទទួលជំនួយសប្បុរសធម៌ផង។ មិនទាន់បានកំណត់ពេលដំឡើងឆាកជាក់លាក់ ប៉ុន្ដែលោក ប៉ែន ចំរុង ថានឹងផ្ដល់ឱកាសឲ្យសិស្សដែលកំពុងសិក្សានៅអនុវិទ្យាល័យ និងវិទ្យាល័យ តាម៉ឺន ក្នុងខេត្ដបាត់ដំបង បញ្ចេញសមត្ថភាពខាងសម្ដែង ច្រៀង និងធ្វើជាពិធីករ ព្រមទាំងសកម្មភាពសិល្បៈជាច្រើនទៀត ដើម្បីឲ្យបងប្អូនដែលបានចូលរួមទស្សនា។

ប៉ែន ចំរុង៖ “បើខ្ញុំសប្បាយហ្មង...គឺខ្ញុំចង់បង្កើតជា Concert តូចមួយ តែកើតចេញពីសិស្សសាលា គាត់បង្ហាញសមត្ថភាពមានសម្ដែង មានរាំ មានដើរម៉ូដ កំប្លែង ពិធីករ ដើម្បីកៀរគរជំនួយពីសប្បុរជនដែលមានធនធាននៅក្នុងភូមិ-ឃុំ ឬតាមអាជីវកម្មដែលលោកមានធនធានច្រើនចូលរួមតាមរយៈស្រោមសំបុត្រ"។

បើតាមគណៈគ្រប់គ្រងអនុវិទ្យាល័យ និងវិទ្យាតាម៉ឺន សាលារៀនចំនួន៥ខ្នង ក្នុងនោះមាន៤ខ្នងទៅហើយដែលមានសភាពចាស់ទ្រុឌទ្រោម ក្នុងនោះមាន៣អគារលែងប្រើកើតតែម្ដង។ ដូច្នេះសាលាត្រូវកាថវិកា ជួសជុលឡើងវិញ ដើម្បីឲ្យសិស្សានុសិស្សបានចូលរៀនពេញលេញវិញ៕

ដកស្រង់ពី៖Sabay