Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចចាមអារ៉ាមស្នេហារបស់ Eunhye និង Jongkook ត្រូវលើកមកចំកណ្ដាលហ្វូងជាថ្មី ដោយសារមនុស្សម្នាក់

  • Print

ស្ថាបនិកក្រុមហ៊ុន D.R Music លោក Yoon Deung Ryong បានលើកឡើងជាថ្មីទាក់ទងនឹងព័ត៌មានចចាមអារ៉ាមស្នេហារវាង Kim Jong Kook និង Yoon Eun Hyeកាលពីអតីតកាល។

អំឡុងពេល Live ផ្ទាល់ ជាមួយនឹងអតីតអ្នកយកការណ៍ព័ត៌មានតារាៗ គឺលោក Kim Yong Ho Yoon ស្ថាបនិកក្រុមហ៊ុន D.R Music អ្នកដែលបង្កើតក្រុម Baby V.O.X បានអះអាងថា Kim Jong Kook បានទិញនំខួបកំណើតឲ្យ Yoon Eun Hye កាលពីមុន។ អ្នកទាំង ២ បានក្លាយជាប្រធានបទក្ដៅគគុកទាក់ទងនឹងរឿងស្នេហា តាំងពីជំនាន់ឆ្នាំ ២០០០ម្ល៉េះ ពិសេសក្នុងកម្មវិធី X-Man ហើយ បើតាមការអង្កេតរបស់ CEO រូបនេះ បានសន្និដ្ឋានថា ពួកគេទំនងជាទាក់ទងគ្នាមែន។

Yoon Deung Ryong ថា៖ «បន្ទាប់ពីជួបគ្នាជាមួយក្រុមការងារកម្មវិធី 'X-Man' ហើយ យើងក៏សម្រេចបង្កើតរឿងប្លង់ស្នេហារវាងអ្នកទាំង ២ តែម្ដងទៅ។ ក្រោយមកក៏ស្រាប់តែកើតជាចចាមអារ៉ាមស្នេហា។ ខ្ញុំចាំបានថាកាលនោះ Yoon Eun Hye ទើបជាសិស្សវិទ្យាល័យទេ ហើយផ្ទះនាងនៅតំបន់ Apjujeong-dong។

នៅថ្ងៃខួបកំណើតនាងនាងបានប្រាប់ខ្ញុំថា Jongkook មកជួបនាង ដោយមាននំខេកទៀត។ អ្នកទាំង ២ ពិតជាភ្ជាប់ទំនាក់ទំនងជាមួយគ្នាស្និទ្ធដោយឯងៗក្នុងកម្មវិធី (មានន័យថាមិនចាំបាច់ធ្វើតាម Flow គេប្រាប់) ហេតុនេះ នេះជាអ្វីដែលធ្វើឲ្យពួកគេចាប់ផ្ដើមស្និទ្ធគ្នា»។

លោក Kim Yong Ho ក៏បានលើកឡើងដែរថា៖ «ខ្ញុំគិតថា Yoon Eun Hye និង Kim Jong Kook ពិតជាទាក់ទងស្នេហានឹងគ្នាមែន។ ធម្មតា Kim Jong Kook អត់មានចំណាប់អារម្មណ៍អីជាមួយមនុស្សស្រី ក្រៅពីប្រឹងតែហាត់ប្រាណទេ។ ការពិតដែលគាត់ទិញនំខេកឲ្យ Eun Hye នោះមានន័យថាគាត់ចូលចិត្តនាងខ្លាំងហើយ ព្រោះជាធម្មតាគាត់មិនមែនជាមនុស្សដែលធ្វើរឿងអស់ហ្នឹងទេ»៕

ដកស្រង់ពី៖Sabay