Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Honda Vario 160 ស៊េរីឆ្នាំ២០២២ ដាក់លក់តាមហាងតម្លៃក្បែរ ៤ពាន់ដុល្លារ

  • Print

Honda Vario ស៊េរីថ្មីជាប្រភេទម៉ូតូលេខអូតូដែលតែមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកនិយមជិះម៉ូតូលេខអូតូ វាកំពុងមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា។

Honda Vario ដែលក្រុមហ៊ុន Honda បានបញ្ចេញមកនេះបានបង្ហាញខ្លួនដំបូងនៅក្នុងប្រទេសថៃ និងបាននាំចូលតាមរយ:ហាងមួយចំនួននៅភ្នំពេញយកមកលក់ជាហូហែរ។

តាមប្រភពពីហាង ង៉ូវ ហេង លក់ម៉ូតូ សម្រាប់ Honda Vario កម្លាំង 160សេសេ ស៊េរីឆ្នាំ២០២២ កំពុងលក់តាមហាងមានតម្លៃប្រមាណជា ៣ ៩៨០ដុល្លារ (តម្លៃអាចខុសគ្នាតិចនៅតាមហាង)។

គួរឲ្យដឹងដែរថា ម៉ូតូ Vario នេះបានបង្ហាញខ្លួនដំបូងកាលពីឆ្នាំ២០១៨ ដោយគិតមកដល់ពេលនេះ វាចេញបាន ៤ឆ្នាំមកហើយ។ យ៉ាងណាមិន ក្រុមហ៊ុនក៏បានបញ្ចេញ Honda Vario 160 ថ្មី នឹងមានប្រើហ្វ្រាំង ABS, ចង្កៀងមុខ LED, កុងទ័រឌីជីថល និងមុខងារ Smart Lock ផងដែរ៕

ដកស្រង់ពី៖sabay