Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រឡប់មកប្រយុទ្ធលើឆាកជាថ្មី វណ្ណនីឡា ប្រកាន់ខ្ជាប់៣ចំណុចដើម្បីក្ដីសុខអ្នកគាំទ្រ

  • Print

តារាស្រីរាងតូចច្រឡឹង ដែលទើបតែបង្ហាញមុខជាថ្មីក្រោយឃ្លាតឆ្លាតឆ្ងាយពីទស្សយីភាពរបស់មហាជន គឺកញ្ញា សុខ វណ្ណនីឡា ត្រឡប់មកវិញលើនេះប្រកាន់គោលជំហរ៣ចំណុចធំៗដែលនាងប្រឹង និងតស៊ូ ដើម្បីបម្រើអារម្មណ៍មហាជន។

នៅមុននេះបន្តិចគណនី Instagram ផ្លូវការរបស់តារាចម្រៀងសំឡេងស្រទន់ វណ្ណនីឡា បានបង្ហោះរូប ភាពជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពកំពុងសម្ដែងការច្រៀងលើឆាក ដោយបានភ្ជាប់ជាមួយពាក្យច្រើនឃ្លា និង៣ចំណុច ដែលនាងតែងតែប្រកាន់ជាប់ខ្លួនគ្រប់ពេលឡើងឆាក។

វណ្ណនីឡា បានរៀបរាប់លើ Instagram៖ “ការតាំងចិត្តរបស់ខ្ញុំបីចំនុចគ្រប់ពេលឡើងឆាកម្តងៗ ទី១.ច្រៀងអោយបានល្អ ទី២.ផ្តល់ស្នាមញញឹមអោយច្រើនទៅកាន់ហ្វេន និងទី៣. អោយហ្វេនសប្បាយរីករាយជាមួយនឹងវត្តមានរបស់ខ្ញុំនៅលើឆាក”។ បន្ទាប់ពីបានឃើញអំពីការតាំងចិត្តដើម្បីមហាជន អ្នកគាំទ្រមិនតិចនាក់បានចូលរួម Comment ស្ញើចសរសើរ និងបង្ហាញការពេញចិត្តជាខ្លាំងចំពោះតារាចម្រៀងស្រីរូបនេះ៕

ដកស្រង់ពី៖Sabay