Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូវីដធ្លាប់បំបែក Lydia-Matthew ពីកូនតូចៗគួរអាសូរ តែឥឡូវគ្រួសារនេះជិតមានសមាជិកថ្មីហើយ

  • Print

ប្រិយមិត្តមួយចំនួនច្បាស់ជានៅចាំមិនទាន់ភ្លេចទេថាតារាចម្រៀង Lydia Sarunrat និងស្វាមី Matthew Dean បានឆ្លងកូវីដ១៩ កាលពីខែមីនា ឆ្នាំ ២០២០។

នៅពេលដែលពិធីករដ៏ល្បីរបស់ថៃ Matthew ដឹងខ្លួនថាឆ្លងមេរោគនេះ លោកក៏បានប្រកាសជាសាធារណៈ បណ្ដាលឲ្យមហាជននាំគ្នាភ្ញាក់ផ្អើលគ្រប់គ្នា បូករួមនឹងក្ដីបារម្ភដល់កូនតូចៗរបស់លោកផងដែរ។ ទោះជាយ៉ាងណា ពេលវេលានៅពេលនោះ ពិតជាអាប់អួរខ្លាំង ដោយសារជាការផ្ទុះឡើងថ្មីៗ ហើយមេរោគនេះក៏ពិតជាសាហាវបំផុត។

ហេតុនេះទាំង Matthew និង Lydia ត្រូវទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ក្រោមជំនួយ និងការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ រហូត ២នាក់ប្ដីប្រពន្ធ បានជាសះស្បើយឡើងវិញនៅជិតចុងខែមេសា។ ទោះជាយ៉ាងណា អារម្មណ៍ជាឪពុក ជាម្ដាយ ពេលដែលត្រូវបែកពីកូនៗ ដែលធ្លាប់តែគេងថ្នាក់ថ្នម ឱបនៅនឹងទ្រូងពិតជាពិបាកបរិយាយបានណាស់ គឺគ្មានអ្វីក្រៅពីពាក្យថានឹក និងបារម្ភគ្រប់ពេល។

ដោយឡែកគ្រប់យ៉ាងបានក្លាយជាអតីតកាលជូរចត់ ព្រោះឈានដល់ឆ្នាំ ២០២២នេះ អ្វីៗទាំងអស់ក៏បានប្រសើរ ហើយគ្រួសារនេះក៏កាន់តែមានក្ដីសុខ ដោយថ្មីៗមានព័ត៌មានថាពួកគេកំពុងត្រៀមខ្លួនទទួលសមាជិកថ្មីម្នាក់ទៀតហើយ។

រម្លឹកទៅកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ពោលគឺចប់ចូលឆ្នាំថ្មីភ្លាម Lydia បានបង្ហោះរូបជុំគ្រួសារ ៤នាក់ មានប្ដី និងកូនប្រុសស្រី ប៉ុន្តែអមជាមួយនឹង Caption «គ្រួសារសមាជិក ៥នាក់» និងបន្ថែម Hastag ខែតុលា ឆ្នាំ ២០២២។

ដូច្នេះបានសេចក្ដីថា នាងកំពុងពពោះកូនទី ៣ ដែលនឹងកើតនៅខែតុលា ឆ្នាំនេះ។ ក្ដីសុខក្នុងគ្រួសារពេលនេះ គឺជាអ្វីដែលគ្រប់គ្នាចង់បាន ដូច្នេះរំលងមិនបានដែរ នូវរូបភាពដ៏មានក្ដសុភមង្គលរបស់គ្រួសារមួយនេះ៖

ដកស្រង់ពី៖Sabay