Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកដឹងពីមុខតំណែង និងជំនួញធំៗរបស់ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត មុនក្លាយជាឧកញ៉ាទាំងវ័យក្មេង

  • Print

កំពូលតារាចម្រៀងប្រុសលំដាប់ជួរមុខក្នុងប្រទេសកម្ពុជាទាំងពីររូប គឺលោកខេមរៈ សិរីមន្ត និងលោកព្រាប សុវត្ថិ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្មីៗជាបន្តបន្ទាប់។

មុនទទួលបានគោរមងារដែលមនុស្សជាច្រើនប៉ងប្រាថ្នា តើអ្នកទាំងពីរមានមុខតំណែង និងមុខជំនួញគ្រាក់ៗអ្វីខ្លះ។ ថ្ងៃនេះ Sabay នឹងមកទម្លាយពីតំណែង និងជំនួញធំៗរបស់កំពូលតារាចម្រៀងទាំងពីររូបនេះដូចខាងក្រោម៖

១.កំពូលតារាចម្រៀង ព្រាប សុវត្ថិ

ជាអធិរាជផ្នែកចម្រៀងជិត ៣០ឆ្នាំ លោក ព្រាប សុវត្ថិ នៅតែគ្រងជាកំពូលតារាគ្មានអ្នកផ្ទឹមបានទាំងសមត្ថភាព និងប្រជាប្រិយភាពរបស់លោក។ លោក ព្រាប សុវត្ថិ បានចាកចេញពីទ្រនំហង្សមាសធ្លាប់ជ្រកកោនជាង ២០ឆ្នាំ ងាកទៅសាងកេរ្តិ៍ឈ្មោះក្នុងផលិតកម្មទើបដុះត្រួយថ្មីៗហ្គាឡាក់ស៉ី ទទួលបានជោគជ័យ ទាំងចម្រៀង និងមុខជំនួញ។ លោកព្រាប សុវត្ថិ ជាកំពូលតារាចម្រៀងតំណាងឱ្យផលិតផលល្បីៗ និងមានជំនួញផ្ទាល់ខ្លួនជាច្រើនរួមមាន៖ ហាងកាត់សក់ ព្រាប សុវត្ថិ ដែលត្រូវបានគេដឹងថាមានទីតាំងនៅតំបន់ដ៏មានសក្ដានុពលទួលគោក ភោជនីយដ្ឋានដ៏ធំមានឈ្មោះថា «ផ្ទះបាយព្រាប សុវត្ថិ» ។

ជារឿយៗគេតែងឃើញលោកឧកញ៉ា ភរិយា និងកូនៗតែងបង្ហាញពីមុខម្ហូបឆ្ងាញ់ៗនៅទីនោះ មានដូចជា មាន់ដុតបាយក្ដាំង ម្ហូបចម្រុះ បុកល្ហុង នំបញ្ចុកជាដើម។ ថ្មីៗនេះគេទើបតែឃើញលោកបង្ហាញផលិតផលប្រេនផ្ទាល់ខ្លួនសាប៊ូកក់សក់ ព្រាប សុវត្ថិ គម្រោងដីឡូត៍ និងបុរីព្រាប សុវត្ថិ ដែលលោកកំពុងតែផ្សព្វផ្សាយយ៉ាងសកម្ម ក្រៅពីនេះលោកក៏ជាBAតំណាងឱ្យផលិតផល និងក្រុមហ៊ុនធំៗមួយចំនួនដូចជា៖ BA រថយន្ត Isusu, BA ទូរសព្ទដៃ VIVO ព្រមទាំងតំណាងធនាគារ គម្រោងធំៗមួយចំនួនទៀត។

២.កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត

លោកខេមរៈ សិរីមន្ត ត្រូវបានមហាជនទទួលស្គាល់ថា ជាកំពូលតារាចម្រៀងមួយរូបទៀតបន្ទាប់ពីលោក ព្រាប សុវត្ថិ មានប្រជាប្រិយ និងសមត្ថភាពមិនចាញ់គ្នានោះទេ។ តារាចម្រៀងស្រែកតុងខ្ពស់ៗយ៉ាងល្អគ្មានទាស់រូបនេះ ត្រូវបានមហាជនសង្កេតឃើញថា នារយៈពេលចុងក្រោយនេះ លោកបានដកខ្លួនពីសិល្បៈសម្រុកបង្កើតជំនួញធំៗជាបន្តបន្ទាប់ រហូតទទួលបានគោរមងារជា «ឧកញ៉ា» ពីព្រះមហាក្សត្រ។

បើរាប់ត្រួសៗលោកមានមុខតំណែង និងមុខជំនួញមិនតិចនោះទេ។ ក្នុងនោះរួមមាន៖ ទឹកអប់ម៉ាក «Or Brand» នាំចូលផ្ដាច់មុខពីប្រទេសបារាំង និងចែកចាយទូទាំងប្រទេសកម្ពុជា តំបន់អភិវឌ្ឍន៍ឧកញ៉ា ខេមរៈ សិរីមន្ត ដែលមានទីតាំងនៅទឹកដីខេត្តសៀមរាប ដែលលោកកំពុងផ្សព្វផ្សាយយ៉ាងសកម្ម ក្រៅពីនេះលោកក៏ជាទូតសុឆន្ទះតំណាងឱ្យក្រុមហ៊ុនធំៗជាច្រើនទៀត ៕

ដកស្រង់ពី៖Sabay