Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជឿថា សុខ រ៉ាស៊ី គិតខុសពីតារាដទៃ ម្សិលមិញបង្ហាញមុខសមាជិកថ្មី ឥឡូវលោកបង្ហាញផែនការយកកូន

  • Print

ពិធីករល្បីឈ្មោះរបស់ស្ថានីយទូរទស្សន៍ហស្សមាស សុខ រ៉ាស៊ី ទើបបង្ហាញវត្ដមានសមាជិកទី៣ នៃគ្រួសារដ៏កក់ក្ដៅរបស់លោក បន្ទាប់សម្ងំលាក់មុខប្រពន្ធ និងកូនៗពីរនាក់មិនសូវឲ្យមហាជន ឬអ្នកគាំទ្របានស្គាល់។

ម្សិលមិញលោកបានបង្ហាញមុខកូនតាមបណ្ដាញសង្គម តែមិនបានបង្ហើបថាកូននោះ ប្រុស ឬស្រីឡើយ។ លោក សុខ រ៉ាស៊ី ប្រាប់Sabay នៅថ្ងៃទី៣ ខែឧសភា នេះថា សមាជិកថ្មីដែលលោកទើបទទួលបាននេះ គឺជាកូនប្រុស ខណៈដែលលោកមានកូនប្រុសច្បងម្នាក់ និងកូនស្រីទី២ម្នាក់ទៀតរួចទៅហើយ។

ចំពោះស្ថានភាពសុខភាពរបស់ភរិយា និងកូនទី៣របស់លោក គឺមានសុខភាពល្អជាធម្មតា។ លោក សុខ រ៉ាស៊ី៖ “ខ្ញុំអាចគិតខុសពីគេ…អ្នកខ្លះថាយកកូនតិចស្រួល កូនច្រើនពិបាក តែខ្ញុំយល់ថាប្រទេសយើងឥឡូវត្រូវការធនធានមនុស្ស យើងយកកូនច្រើនទៅ ហើយខំប្រឹងមើលកូនយើងឲ្យតែល្អទៅ ថ្ងៃក្រោយអាចជួយការងារយើងបានច្រើន ខ្ញុំបើមានឱកាសយកថែមទៀត”។

លោក សុខ រ៉ាស៊ី គឺជាពិធីករលេចធ្លោរក្នុងចំណោមពិធីករវ័យកណ្ដាលល្បីឈ្មោះជាច្រើនរូបទៀត។ ប៉ុន្ដែចំពោះរូបលោក មិនសូវបង្ហាញវត្ដមានភរិយា និងកូនៗជាសាធារណៈឡើយ រហូតដល់ប្រិមិត្ដខ្លះគិតថាលោក សុខ រ៉ាស៊ី នៅកម្លោះទៀតផង។

ទន្ទឹមនឹងការបង្ហាញវត្ដមានកូនទី៣ ហើយមានគម្រោងយកកូនបន្ថែមទៀតនេះ លោកក៏ធ្លាប់ទម្លាយថារូបលោកមានភរិយា និងកូនហើយ ប៉ុន្ដែមានប្រិយមិត្ដខ្លះនៅតែមិនទាន់ជឿ ទើបថ្មីៗនេះគេឃើញលោកបង្ហាញមុខក្រុមគ្រួសារជារឿយៗ៕

ដកស្រង់ពី៖Sabay