Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អុញ! ប្រទេសចិនហាមដាច់ខាត មិនឱ្យចាក់ផ្សាយរឿង Doctor Strange 2

  • Print

រដ្ឋាភិបាលចិនបាន "ហាមឃាត់" ជាផ្លូវការនូវខ្សែភាពយន្តភាគកំពូលវីរបុរស Marvel Studios មិនឱ្យចាក់ផ្សាយក្នុងប្រទេស ហើយនេះជាខ្សែភាពយន្តទី៥ របស់ MCU ដែលបរាជ័យមិនអាច ឈានដល់ទីផ្សារមនុស្សរាប់ពាន់លាននាក់ក្នុងប្រទេសចិន។

ចាប់តាំងពីចុងឆ្នាំ២០២១ មានការជជែកដេញដោលគ្នានៅលើអ៊ីនធឺណិតថាតើ Doctor Strange in the Multiverse of Madness នឹងត្រូវបានចេញផ្សាយនៅលើទីផ្សារប្រទេសចិនដែរឬទេ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បើទោះបីជាក្រុមហ៊ុន Disney មានការផ្សព្វផ្សាយភាពយន្តកំពូលវីរបុរសលើឆាកអន្តរជាតិក៏ដោយ ក៏ព័ត៌មានអំពីខ្សែភាពយន្តនេះនៅក្នុង ទីផ្សារប្រទេសចិននៅតែមានតិចតួច។

តាមការបញ្ជក់ភាពយន្តនេះត្រូវបានហាមឃាត់ជាផ្លូវការ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយអ្នក វិភាគទីផ្សារភាពយន្តចិន និងអ្នករាយការណ៍ Oliver Chen នៅលើ Twitter ផ្ទាល់ខ្លួនរបស់លោកកាលពីថ្មីៗនេះ។

"ព័ត៌មានផ្លូវការ លោក Chen បានប្រាប់អ្នកគាំទ្រយ៉ាងខ្លីថា Doctor Strange in the Multiverse of Madness ត្រូវបានហាមមិនឲ្យបង្ហាញក្នុងប្រទេសចិន។ រដ្ឋាភិបាលចិននៅមិនទាន់ប្រកាសពីមូលហេតុជាផ្លូវការនៃការសម្រេចហាមឃាត់ការផ្សព្វផ្សាយស្នាដៃរបស់កំពូលវីរបុរសនៅឡើយទេ៕

ដកស្រង់ពី៖Sabay