Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខាត់ សុឃីម ថាបើពពោះហើយ ស្វាមីត្រូវត្រៀមខ្លួន ធ្វើចិត្ដឲ្យស្រឡះ ដើម្បីបំពេញកាតព្វកិច្ចទាំងនេះ

  • Print

តារាពហុជំនាញ ខាត់ សុឃីម បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយបង្ហើបថា រូបនាង និងស្វាមីមានគម្រោងយកកូនឆ្នាំនេះ ប៉ុន្ដែត្រូវផ្អាកទៅវិញដោយហេតុផលរវល់នឹងការងារពេក។

អ្នកនាង នៅតែចិញ្ចឹមចិត្ដយកកូនម្នាក់ទៀតឲ្យបាន ជាមួយស្វាមីក្រោយ។ តារាស្រីវ័យ៤២ឆ្នាំ តែសាច់នៅចាំដូចក្រមុំ ខាត់ សុឃីម បានប្រាប់ Sabay នៅថ្ងៃទី៥ ខែឧសភា នេះថា បច្ចុប្បន្នស្វាមីរបស់អ្នកនាងរវល់ខ្លាំងជាងអ្នកនាងទៅទៀតលើការងារក្រុមហ៊ុន Mochy និងគម្រោងលក់ដីឡូត៍។

ប៉ុន្ដែស្វាមីអ្នកនាងសុខចិត្ដរ៉ាប់រងការងារទាំងនោះតែម្នាក់ឯង ដោយឲ្យអ្នកនាងគ្រាន់តែធ្វើខ្លួន ហើយចេញថតប៉ុណ្ណោះ។ ភាពមមាញឹកនេះហើយដែលធ្វើឲ្យប៉ះពាល់ដល់គម្រោងយកកូនម្នាក់ទៀតក្នុងឆ្នាំនេះ ខណៈកូនប្រុសច្បងរបស់អ្នកនាងមានវ័យ១៦ឆ្នាំទៅហើយនោះ។

ខាត់ សុឃីម៖ “សម្រាប់បងខុសគេ...ពេលយកកូនយើងត្រូវសម្រាក ហើយគាត់(ស្វាមី)ត្រូវតែមានពេលច្រើនជាមួយយើង តែបើអត់ដដែលយកធ្វើអី។ រឿងវ័យជ្រេ បងក៏ចេះតែបារម្ភដែរ តែបងជឿជាក់លើពេទ្យយើងឥឡូវ ដូចបង គង់ សុជាតិ អីគាត់ចាស់ដូចយើងដែរ តែគាត់មានគម្រោងយកកូន”។

តារារូបនេះ មិនទាន់កំណត់ពេលជាក់លាក់ជាថ្មី ក្នុងការយកកូនទៀតទេ ដោយសារតែអ្នកនាង និងស្វាមីនៅជាប់គម្រោងរកស៊ីជាច្រើនក្នុងដៃ ហើយការងារសិល្បៈក៏មមាញឹកទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។

ទោះជាយ៉ាងណា បច្ចុប្បន្នអ្នកនាង ក៏មានកូនពេញកម្លោះម្នាក់ទៅហើយដែរ ហើយអ្នកនាងនិយាយថា ត្រូវឆ្លៀតពេលពីការងារដ៏មមាញឹក ដើម្បីផ្ដល់ភាពកក់ក្ដៅ និងទំនុកបម្រុងកូនត្រៀមប្រឡងបាក់ឌុបនៅឆ្នាំក្រោយ។ រីឯរឿងយកកូនទី២ ក៏ចេះតែគិតទៅបណ្ដើៗដែរ៕

ដកស្រង់ពី៖Sabay