Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទើបដោះស្រាយរឿងនាយប្រុញចប់ ឥឡូវឧកញ៉ា អ៊ុច សម្បត្ដិ ព្រមានប្ដឹងធុងប៉េត្រូម្ដង

  • Print

អគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្ដៅ ឧកញ៉ា អ៊ុច សម្បត្ដិ ព្រមានចាត់វិធានការតាមផ្លូវច្បាប់លើតារាសម្ដែងភេទទី៣ ធុងប៉េត្រូ បើមិនចេញមុខសុំទោសជាសាធារណៈ ដោយដាក់អវសានុវាទត្រឹមថ្ងៃទី១០ ខែឧសភា។

លោកកញ៉ា ចោទប៉េត្រូវ ថាបានបកស្រាយបំផ្លើសការពិតលើកុងត្រាការងារដែលធ្វើឲ្យប៉ះពាល់ដល់កិត្ដិយសលោក និងក្រុមហ៊ុន។ ជាការឆ្លើយតបទៅកាន់លោកឧកញ៉ា អ៊ុច សម្បត្ដិ ធុងប៉េត្រូ បានបង្ហើបជាបឋមនៅរសៀលថ្ងៃទី៥ ខែឧសភា នេះថា៖ “អគុណបងប្អូនទាំងអស់គ្នាដែលឆាតមកប្រាប់ដំណឹងខ្ញុំ តែបងប្អូនត្រូវចាំថា ធុងប៉េត្រូ មិនក្បត់ឧត្ដមគតិខ្លួនឯងឡើយ កុំភ័យ”។

លោកសន្យារជាមួយអ្នកគាំទ្រ ថានឹងLive បកស្រាយលម្អិតរឿងនេះ តាមបណ្ដាញសង្គមហ្វេសប៊ុកលើផេកផ្ទាល់ខ្លួន ចាប់ពីម៉ោង៦ តទៅ។ បន្ទាប់ពីបញ្ចេញសារឆ្លើយតបយ៉ាងខ្លីចំពោះការព្រមានរបស់លោកឧកញ៉ាតាមបណ្ដាញសង្គមហ្វេសប៊ុក មានអ្នកគាំទ្រច្រើនណាស់បានខ្លោចចិត្ដអាណិតរូបលោក ដោយអ្នកខ្លះទន្ទឹងរងចាំស្ដាប់ការបកស្រាយលោកនៅម៉ោង៦នេះ។

ប៉ុន្ដែលោកឆ្លើយវិញថា៖“អគុណនូវកម្លាំងចិត្ដពីបងៗ ខ្ញុំពិតជារំភើបឡើងស្រក់ទឹកភ្នែក”។ តាមរយៈបទសម្ភាសន៍ជាមួយអគ្គនាយក និងអគ្គនាយិកាក្រុមហ៊ុនគ្រួសារកក់ក្ដៅពីសំណាក់សារព័ត៌មានផ្ទះតារា ភាគីក្រុមហ៊ុន ចាត់ទុកថា ការចោទរបស់លោកប៉េត្រូ និងតារាប្រុសម្នាក់ទៀត ទៅលើក្រុមហ៊ុនបានផ្ដល់កុងត្រាការងារ តែមិនមានការងារ និងលុយឲ្យនោះ គឺខុសការពិត៕

ដកស្រង់ពី៖Sabay