Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចម្រៀងរាប់ពាន់បទ តែ ២បទនេះ អាចថ្ពក់ចិត្តភរិយានឹកដល់ លោក ស៊ីន ស៊ីសាមុតជាងគេ

  • Print

រយៈពេលជាច្រើនទសវត្សហើយ ដែលអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ឃ្លាតឆា្ងយពីលោកនេះ ចាកចោលភរិយា និងកូនចៅទាំងអស់។ ក្ដីនឹករឭកក្នុងនាមជាភរិយា ពិតជាមានទំហំធំធេង ស្របពេលបច្ចុប្បន្នវ័យក៏កាន់តែចាស់ជរា។

យ៉ាងណាក្ដី ពេលធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែង ក្រុមការងារ **«ផ្លូវទៅស្រុក»** របស់ **Sabay** ក៏បានចូលទៅគោរពសួរសុខទុក្ខ លោកស្រី **ខាវ ថងញ៉ុត** ដែលជាភរិយារបស់លោក **ស៊ីន ស៊ីសាមុត**។ ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារក៏បានជជែក សួរនាំនូវរឿងរ៉ាវជាច្រើនពីអនុស្សាវរីយ៍របស់ កំពូលតារាចម្រៀងសំឡេងមាស ជាមួយនឹងភរិយាផងដែរ។

អំឡុងពេលនោះ លោកស្រី បានមានប្រសាសន៍ថា បន្ទាប់ពីបែកគ្នាមួយរយៈធំ លោក ស៊ីន ស៊ីសាមុត និងលោកស្រីក៏បានជួបគ្នាវិញ នៅក្នុងទឹកដីខេត្តសៀមរាប ហើយពេលនោះលោកក៏បានតែងបទចម្រៀងមួយបទមានចំណងជើងថា «ចំប៉ីសៀមរាប»។

រឿងរ៉ាវពីក្រោយ លោកស្រីក៏មិនបានដឹងច្បាស់ថា ស្វាមីតែងបទនេះឲ្យអ្នកណាដែរ ត្រឹមដឹងថាពេលជួបជុំគ្នានៅសៀមរាបវិញ បទនេះក៏លេចរូបរាងឡើងដែរ។ នៅមានបទមួយទៀត គឺ «ឧត្តមដួងចិត្ត» វិញ គឺពេលលោកស្រី បានមានប្រសាសន៍ថា លោក ស៊ីន ស៊ីសាមុត តែងបទនេះជាពិសេសឲ្យលោកស្រី។ ហេតុដែលនាំចិត្ត លោក ឲ្យនិពន្ធបទនេះឡើង គឺចង់ឲ្យភរិយាស្ដាប់កម្សាន្តដើម្បីមានអារម្មណ៍ល្អ ព្រោះពេលនោះលោកស្រីទើបប្រសូតកូនរួច។

ទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖

ដកស្រង់ពី៖Sabay