Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាភាពយន្តទសវត្ស៦០ និង៧០ ប៊ុន ច័ន្ទសោភា ទទួលមរណៈភាពហើយ

  • Print

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមព្រះសុរិយា អ្នកស្រី ប៊ុន ច័ន្ទសោភា ដែលជាអតីតតារាភាពយន្តនាទសវត្ស៦០ និង៧០ បានទទួលមរណភាព នៅម៉ោង១១ និង៤៥ នាទី ព្រឹក ថ្ងៃទី៥ ខែឧសភា ២០២២។

អ្នកស្រី បានស្លាប់នៅក្នុងគេហដ្ឋាន ស្ថិតនៅភូមិព្រែកស្វាយ ក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។ ក្រុមព្រះសុរិយា រំលឹកថា លោកស្រី ប៊ុន ច័ន្ទសោភា បានប្រឡូកក្នុងវិស័យសិល្បៈភាពយន្តខ្មែរតាមរយៈលោក យក់ ប៊ុនឡេង ដែលជាសិល្បករល្ខោនបាសាក់ និងជាតួសម្តែងភាពយន្តផងដែរ។

អ្នកស្រី ចាប់ផ្ដើមចូលសម្ដែងជាតួអង្គរងនាសម័យសង្គមរាស្ដ្រនិយម រហូតទទួលបានតួនាទីជាតួឯកក្នុងសម័យសាធារណរដ្ឋខ្មែរ ដូចជារឿង “ត្រពាំងពាយ” រឿង “ផ្កាថ្កុលមាស”និងរឿង “ផលកម្មខ្ញុំ” ជាដើម៕

ដកស្រង់ពី៖Sabay