Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿងអាស្រូវជំពាក់បំណុល តារាចិន៤នាក់ រងភាពអាម៉ាស់ និងបានដកចេញពីសិល្បៈចិន

  • Print

សិល្បករ និងសិល្បការិនីចិនល្បីៗ៤ដួង គឺ Deng Lun, Zheng Shuang, Zhang Zhehan និង Fan Bing Bing ត្រូវបានធ្លាក់ខ្លួន និងបរាជ័យលើអាជីពសិល្បរបស់ពួកគេត្រឹមមួយប៉ព្រិចភ្នែក ដោយសារផុងខ្លួនក្នុង រណ្ដៅបំណុល។

ជារឿងអាម៉ាសបំផុតសម្រាប់តារាល្បីៗដែលជាប់ខ្លួនទៅនឹងបំណុល បើទោះបីជាប្រឹងរើបំរាស់ក៏នៅតែ បរាជ័យ។ ជាក់ស្ដែងកន្លងមកនេះក្រោយស្ងាត់ពីសិល្បៈដោយសាររឿងបំណុល តារាទាំង៤នេះធ្លាប់ ត្រឡប់ខ្លួនប្រឡូកសារជាថ្មីលើវិស័យសិល្បចិន ប៉ុន្តែត្រូវបានបរាជ័យ ក៏ព្រោះតែមិនមានការងារក្រុម ហ៊ុនទម្លាក់ឱ្យធ្វើ និងត្រូវបានមហាជនរិះគន់ និងបង្ហាញការមិនពេញចិត្ត ដោយសាររឿងអាស្រូវរបស់ពួកគេ។

Zheng Shuang ត្រូវបានក្រុម showbiz របស់ចិនបណ្ដេញចេញបន្ទាប់ពីរឿងអាស្រូវពពោះជំនួសដោយបោះបង់កូនតូចទាំង២នាក់ និងគេចពន្ធជាច្រើនបានផ្ទុះឡើងនៅដើមឆ្នាំ២០២១។

រឿងអាស្រូវនេះបានធ្វើឱ្យតារាស្រីរូបនេះត្រូវបណ្តេញចេញពីវិស័យសិល្បៈដោយបម្រាមជាអចិន្ត្រៃយ៍។ ទន្ទឹមនឹងនោះ Deng Lun, Zheng Shuang, Zhang Zhehan និង Fan Bing Bing ត្រូវបានដកចេញពី ឧស្សាហកម្មកម្សាន្តចិន បើទោះបីជាពួកគេសារភាពអំពីកំហុសរបស់ខ្លួន លើផលវិបាកនៃរឿងអាស្រូវ គេចពន្ធរាប់សិបលានដុល្លារក៏ដោយ។

អ្នកទាំង៤បានរៀបរាប់ថាបានជួបប្រទះនូវការឈឺចាប់ ការធ្វើទារុណកម្ម និងភាពអាម៉ាស់ដែលមិន ធ្លាប់មានពីមុនមកក្នុងជីវិតរបស់ពួកគេ នៅពេលដែពួកគេ លះបង់ខ្លួនបានសាងកំហុងទាំងនេះ ។ ដោយសារតែរឿងអាស្រូវនេះ អ្នកទាំង៤នៅតែទទួលបានការ ហាមប្រាមមិនឲ្យចាក់ផ្សាយបាត់បង់ កិច្ចសន្យាផ្សាយពាណិជ្ជកម្ម និងគម្រោងភាពយន្តជាច្រើន៕

ដកស្រង់ពី៖Sabay