Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពាក់មី បង្ហាញលក្ខណៈពិសេសផ្ទះម្ដាយបង្កើត និងផ្ទះម្ដាយក្មេក ទើបធ្វើហើយអស់ប្រាក់ ២០ម៉ឺនដុល្លារ

  • Print

ផ្ទះម្ដាយបង្កើត និងផ្ទះម្ដាយក្មេករបស់នាយពាក់មី ដែលមានរចនាបទបុរាណ ហើយស្អាតប្លែកគេ សុទ្ធតែផ្ដើមចេញពីគំនិតច្នៃប្រឌិត និងមានចំណែកលុយរបស់លោក។

ក្រោយបង្ហាញផ្ទះម្ដាយក្មេកនៅអ្នកលឿង ទើបធ្វើរួចអស់ប្រាក់ ២០ម៉ឺនដុល្លារ នៅថ្ងៃនេះលោកបានបង្ហាញលក្ខណៈពិសេស នៃផ្ទះបុរាណទាំង២ នេះ។ លោក ចែម ចាន់រ៉ា ហៅនាយពាក់មី បានប្រាប់Sabay ថា ផ្ទះម្ដាយបង្កើតនៅស្វាយរៀង និងផ្ទះម្ដាយក្មេកនៅអ្នកលឿង គឺស្អាតម្យ៉ាងម្នាក់ ដោយផ្ទះនៅស្វាយរៀងជាប្រភេទផ្ទះបុរាណ ហើយសង់អំពីឈើសុទ្ធអស់ប្រាក់ ១៤ម៉ឺនដុល្លារ។

រីឯផ្ទះនៅអ្នកលឿងវិញ គឺជាផ្ទះបែបបុរាណដែរ តែសង់អំពីថ្ម ប្រើគ្រឹះក្រោម និងប្លង់សេរឹងមាំ មានដេគ័រអំពូលភ្លើង ហើយដាក់ម៉ាស៊ីនត្រជាក់។ ដ្បិតថា ផ្ទះម្ដាយក្មេកមិនទាន់រៀបចំបរិវេណផ្ទះហើយ១០០% ប៉ុន្ដែបើតាមលោកគិត គឺអស់២០ម៉ឺនដុល្លារ។ នាយពាក់មី៖ “ផ្ទះនៅអ្នកលឿងបងធ្វើមាំណាស់ អូនអើយ…ទាំងគ្រឹះ សម្ភារៈដេគ័រខាងក្នុងអី គឺស្អាតហ្មង!

និយាយទៅផ្ទះពីរហ្នឹងម្យ៉ាងម្នាក់ គ្រាន់តែថាអានោះ(ផ្ទះម្ដាយបង្កើត)បុរាណសុទ្ធ ជញ្ជាំងក្ដា ក្រាលបាតក៏ក្ដា និយាយទៅបុរាណសុទ្ធ ហើយអានេះ(ផ្ទះម្ដាយក្មេក) វាទំនើប ហើយថ្លៃជាង"។ បើតាមលោកពាក់មី ផ្ទះម៉ូតបុរាណ ប្រក់ក្បឿងនៅខេត្ដស្វាយរៀងដែលធ្វើឲ្យឪពុក-ម្ដាយបង្កើតរបស់លោករស់នៅនោះ គឺមានទំហំទទឹង១៦ម៉ែត្រ និងបណ្ដោយ ១៨ម៉ែត្រ។

រីឯផ្ទះម្ដាយក្មេកសង់នៅអ្នកលឿង ខេត្ដព្រៃវែងនេះវិញ គឺជាប្រភេទផ្ទះថ្មបែបបុរាណ មានទំហំ១៦ម៉ែត្រ គុណនឹង១៦ម៉ែត្រ៕

ដកស្រង់ពី៖Sabay