Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រូបភាព​ថ្មីរបស់ G-Dragon កាន់តែធ្វើឲ្យ Fan បារម្ភឡើងៗ

  • Print

រូបភាពថ្មីៗរបស់ G-Dragon ទើបបានបង្ហោះកាលពីពេលថ្មីៗនេះ បានបង្កជាការបារម្ភសម្រាប់អ្នកគាំទ្របំផុត ព្រោះគ្រប់គ្នាមិនស្មានថាលោកប្រែរាងដល់ថ្នាក់នេះ។

សមាជិក BIGBANG រូបនេះបានបង្ហោះរូបលើ Instagram នៅថ្ងៃទី០៦ ខែឧសភានេះ។ អ្វីដែលបានបង្ហាញនេះទៀតសោត ធ្វើឲ្យគ្រប់គ្នាដឹងថា លោកបានចូលរួមក្នុងកម្មវិធី Fashion ២០២២/២០២៣ របស់ Chanel ដែលរៀបចំឡើងនៅក្នុងរដ្ឋធានី Amsterdam ប្រទេសហូឡង់។

ទោះជាត្រជាក់ភ្នែក ជាមួយនឹង Style ដែល G-Dragon ស្លៀកបង្ហាញ ប៉ុន្តែគ្រប់គ្នាសង្កេតឃើញថារាងកាយរបស់លោកហាក់ដូចជាខ្សោយ មិនរឹងមាំ ឬលះដូចមុនទេ។

ពីក្រោមរូបទាំងនោះមានតែ Comment បញ្ជាក់ពីក្ដីបារម្ភ ដូចជា៖ «សូមញ៉ាំឲ្យបានច្រើនៗណា៎», «អ្នកមើលទៅដូចជាស្រកសាច់ខ្លាំងណាស់», «សូមថែសុខភាពឲ្យបានល្អណា៎» ជាដើម។ G-Dragon បានចេញពីប្រទេសកូរ៉េ និងធ្វើដំណើរទៅកាន់រដ្ឋធានី Amsterdam ដើម្បីចូលរួមកម្មវិធីរបស់ Chanel កាលពីថ្ងៃទៅ០៣ ខែឧសភា ហើយពេលបង្ហាញមុខលើកនេះ លោកទទួលបានការស្វាគមន៍យ៉ាងច្រើនពីអ្នកគាំទ្រ និងក្រុមអ្នកសារព័ត៌មាន៕

ដកស្រង់ពី៖Sabay